​(​ព្រះ​ថេរៈ​និយាយ​ថា​)​ ​អ្នក​ចូរ​ជ្រះ​ថ្លា​រព្ញ​ក​ចំពោះ​ព្រះពុទ្ធ​មានគុណ​មិន​មាន​ប្រមាណ​ ​អ្នក​នឹងជា​បុគ្គល​មាន​សរីរៈ​ដែល​បីតិ​ពាល់ត្រូវ​ ​មានចិត្ត​រីករាយ​រឿយ​ ​ៗ​ ​មិនខាន​។​ ​ចំពោះ​ធម៌​មានគុណ​មិន​មាន​ប្រមាណ​។​បេ​។​ ​ចំពោះ​សង្ឃ​មានគុណ​មិន​មាន​ប្រមាណ​។​បេ​។​
 (​មារ​និយាយ​ថា​)​ ​លោក​នៅក្នុង​ទីវាល​ល្ហល្ហេវ​ផង​ ​រាត្រី​នេះ​ត្រជាក់​ ​មាន​សន្សើម​ធ្លាក់​ ​ចុះ​ផង​។​ ​លោក​កុំ​បណ្តោយ​ឲ្យ​ត្រជាក់​គ្រប​សង្កត់​ឲ្យ​លំបាក​ឡើយ​ ​ចូរ​លោក​ចូល​ទៅ​ក្នុង​កុដិ​ ​ដែល​មាន​ទ្វារ​គន្លឹះ​ជាប់​មាំ​។​
 (​ព្រះ​ថេរៈ​តប​ថា​)​ ​អាត្មា​ពាល់ត្រូវ​អ​ប្ប​មញ្ញា​ទាំង​ ​៤​ ​ដល់​នូវ​សេចក្តី​សុខ​ដោយសារ​អ​ប្ប​មញ្ញា​ទាំងនោះ​ ​មិន​ញាប់ញ័រ​ ​មិន​លំបាក​ដោយ​ត្រជាក់​ទេ​។​

​តេ​កិ​ច្ឆ​កា​និ​ត្ថេ​រ​។​


 [​២១៣​]​ ​បុគ្គល​ដែល​មិន​មាន​សេចក្តី​គោរព​ក្នុង​ពួក​សព្រហ្មចារី​ ​រមែង​សាបសូន្យ​ចាក​ព្រះ​សទ្ធម្ម​ ​ដូច​ត្រី​ក្នុង​ទី​មាន​ទឹក​តិច​។​ ​បុគ្គល​ដែល​មិន​មាន​សេចក្តី​គោរព​ក្នុង​ពួក​សព្រហ្មចារី​ ​រមែង​មិន​លូតលាស់​ក្នុង​ព្រះ​សទ្ធម្ម​ ​ដូច​ពូជ​ស្អុយ​ ​(​ដែល​មិន​លូតលាស់​)​ ​ក្នុង​ស្រែ​។​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់