​[​២១៨​]​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​មាន​ចក្ខុ​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​ជា​ធម៌​កន្លង​ចាក​សំយោជនៈ​ទាំងអស់​ ​ញុំាង​វដ្តៈ​ទាំងអស់​ឲ្យ​វិនាស​នាំ​សត្វ​ចេញ​ចាក​វដ្តៈ​ ​ញុំាង​សត្វ​ឲ្យ​ឆ្លង​ចាក​ឱឃៈ​ ​ញុំាង​ឫសគល់​នៃ​ទុក្ខ​ ​គឺ​តណ្ហា​ឲ្យ​រីងស្ងួត​ ​ទំ​លាយ​នូវ​តណ្ហា​ ​មាន​ឫស​ជា​ពិស​ ​ជា​គ្រឿង​បៀតបៀន​ ​ញុំាង​សត្វ​អោយ​ដល់​នូវ​ទី​រំលត់ទុក្ខ​ ​ជា​គ្រឿង​កំចាត់​បង់​នូវ​យន្ត​ ​គឺ​អត្តភាព​ដែល​កើតអំពី​កម្ម​ ​ព្រោះ​ទំ​លាយ​នូវ​ឫសគល់​នៃ​អវិជ្ជា​បាន​ ​ជាទី​ធ្លាក់ចុះ​នៃ​ញាណ​ដ៏​មុត​ ​ដូច​កែវ​វជីរ​ ​ក្នុង​កិរិយា​កំណត់​នូវ​វិញ្ញាណ​ ​ញុំាង​សត្វ​ឲ្យដឹង​នូវ​វេទ​នា​ទំាំង​ឡាយ​ ​ដោះ​សត្វ​អោយ​រួច​ចេញ​ចាក​ឧបាទាន​ ​ជា​គ្រឿង​ឃើញ​ភព​ដូចជា​រណ្តៅ​រងើកភ្លើង​ ​ដោយ​បញ្ញាញាណ​ ​ជា​ធម៌​មាន​រស​ដ៏​ប្រសើរ​ ​ជា​ធម៌​ជ្រៅ​ ​ជា​ធម៌​ហាមឃាត់​នូវ​ជរា​ ​និង​មច្ចុ​ ​ជា​ធម៌​រម្ងាប់​បង់​នូវ​កង​ទុក្ខ​ ​ជា​ធម៌​ដ៏​ក្សេម​ ​ជាទី​ឃើញ​នូវ​ពន្លឺ​តាមពិត​ ​ព្រោះ​ដឹង​នូវ​កម្ម​ ​ថា​ជា​កម្ម​ ​នូវ​ផល​ថា​ជា​ផល​នៃ​ធម៌​ទំាង​ឡាយ​ ​អាស្រ័យ​បច្ច័យ​កើត​ ​ត​ ​ៗ​ ​គ្នា​ ​រមែង​ជា​ធម៌​ដល់​នូវ​ទី​ដ៏​ក្សេម​ប្រសើរ​ ​ជា​ធម៌​ស្ងប់​ចាក​កិលេស​ ​ជា​ធម៌​ចំរើន​ក្នុង​ទីបំផុត​។​

​មិគ​ជា​លត្ថេរ​។​

ថយ | ទំព័រទី ២៣២ | បន្ទាប់