​[​២២០​]​ ​ខ្ញុំ​មាន​អាយុ​ ​៧​ ​ឆ្នាំ​ ​អំពី​កំណើត​ ​ទើបនឹង​បួស​ថ្មី​ ​ៗ​ ​បាន​សង្កត់សង្កិន​នាគរាជ​មាន​ឫទ្ធិ​ច្រើន​ ​ដោយ​ឫទ្ធិ​ ​ហើយ​ដង​យក​ទឹក​ពី​ស្រះ​ធំ​ ​ឈ្មោះ​អនោតត្ត​ ​មក​ប្រគេន​ព្រះ​ឧបជ្ឈាយ៍​ក្នុង​គ្រាណា​ ​គ្រានោះ​ ​ព្រះ​សាស្ដា​ទ្រង់ទត​ឃើញ​ខ្ញុំ​ហើយ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ថា​ ​ម្នាល​សារីបុត្ត​ ​អ្នក​ចូរ​មើល​កុមារ​តូច​នេះ​ ​កំពុង​នាំ​យក​នូវ​ក្អម​ទឹក​មក​ ​មានចិត្ត​តាំង​ខ្ជាប់ខ្ជួន​ខាងក្នុង​។​ ​សាមណេរ​របស់​ព្រះ​អនុ​រុទ្ធ​ ​មាន​វត្ត​គួរ​ជ្រះថ្លា​ ​មាន​ឥរិយាបថ​បរិបូណ៌​ ​និង​ជា​អ្នក​ក្លៀវក្លា​ដោយ​ឫទ្ធិ​ ​ជា​បុរស​អាជានេយ្យ​ ​ដែល​ព្រះ​អនុ​រុទ្ធ​ ​ជា​បុរស​អាជានេយ្យ​ ​ជា​សប្បុរស​ ​ឲ្យ​ធ្វើ​តែ​អំពើល្អ​ ​ណែនាំ​តែ​ខាង​ផ្លូវ​ល្អ​ ​មាន​កិច្ច​ធ្វើរួចហើយ​ ​មាន​សិក្ខា​ឲ្យ​សិក្សា​ហើយ​ ​សុ​មន​សាមណេរ​នោះ​ ​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ជាទី​ស្ងប់​រម្ងាប់​ក្រៃលែង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្តផល​ ​ជា​ធម៌​មិន​កម្រើក​ ​ប្រាថ្នា​ថា​ ​សូមកុំ​ឲ្យ​ជន​ណាមួយ​ស្គាល់​អញ​ឡើយ​។​

​សុ​មន​ត្ថេ​រ​។​


 [​២២១​]​ ​(​ព្រះ​សាស្ដា​ត្រាស់​សួរ​ថា​)​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវ​រោគ​ខ្យល់​គ្រប​សង្កត់​ហើយ​ ​កាល​នៅក្នុង​ព្រៃធំ​ ​មាន​គោចរ​លះបង់​ហើយ​ ​ជា​ព្រៃ​សៅហ្មង​ ​នឹង​ធ្វើ​ដូចម្ដេច​កើត​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់