​ពួក​បុថុជ្ជន​ណា​ ​មានចិត្ត​ត្រេកអរ​ ​ហើយ​ចូល​ទៅ​គប់​រក​ស្រី​ទាំង​នុ៎ះ​ ​ពួក​បុថុជ្ជន​នោះ​ ​ឈ្មោះថា​ ​ធ្វើ​សង្សារវដ្ដ​ ​ដែល​មានទុក្ខ​ដ៏​ពន្លឹក​ ​ឲ្យ​ចំរើន​ឡើង​ ​ទាំង​ឈ្មោះថា​ ​សន្សំ​នូវ​ភព​ថ្មី​។​ ​មួយទៀត​ ​បុគ្គល​ណា​ ​វៀរ​ចេញ​ចាក​ស្រី​ទាំង​នុ៎ះ​បាន​ ​ដូច​គេ​ជៀសវាង​ក្បាល​ពស់​ដោយ​ជើង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រព្រឹត្ត​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​ផ្សាយ​ទៅ​ក្នុង​លោក​នេះ​បាន​។​ ​ខ្ញុំ​ឃើញ​ទោស​ក្នុង​កាម​ទាំងឡាយ​ ​ឃើញ​ការ​ចាកចេញ​កាម​ ​ដោយ​ក្សេមក្សាន្ដ​ ​រលាស់​ចេញ​ចាក​កាម​ទាំងអស់​ ​បាន​ដល់​នូវ​ការ​អស់​អាសវៈ​ហើយ​។​

​សព្វ​កា​មត្ថេរ​។​


​ឧទ្ទាន​


​និយាយ​អំពី​ឧរុ​វេល​កស្សប​ត្ថេ​រ​ ​១​ ​តិ​កិ​ច្ឆ​កា​និ​ត្ថេ​រ​ ​១​ ​មហា​នា​គ​ត្ថេ​រ​ ​១​ ​កុល្លត្ថេរ​ ​១​ ​មា​លុង្ក្យ​បុ​ត្ត​ត្ថេ​រ​ ​១​ ​សប្ប​ទា​សត្ថេ​រ​ ​១​ ​កា​តិ​យាន​ត្ថេ​រ​ ​១​ ​មិគ​ជា​លត្ថេរ​ ​១​ ​ជេន្ត​បុរោហិត​បុ​ត្ត​ត្ថេ​រ​ ​១​ ​សុ​មន​ត្ថេ​រ​ ​១​ ​ន្ហា​ត​ក​មុ​និ​ត្ថេ​រ​ ​១​ ​ព្រហ្ម​ទត្ត​ត្ថេ​រ​ ​១​ ​សិរិ​មណ្ឌល​ត្ថេ​រ​ ​១​ ​សព្វ​កា​មត្ថេរ​ ​១​ ​ក្នុង​ឆ​ក្ក​និបាត​នេះ​ ​ព្រះ​ថេរៈ​ ​១៤​ ​អង្គ​ ​(​បាន​ពោល​)​ ​គាថា​ ​៨៤​។​

​ចប់​ ​ឆ​ក្ក​និបាត​។

ថយ | ទំព័រទី ២៣៨