ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានដំកល់នៅល្អក្នុងព្រះសង្ឃ រមែងសម្រេចផល ដើម្បីជាប្រយោជន៍ដល់ញាតិ ដែលទៅកាន់លោកខាងនាយនោះ អស់កាលជាយូរអង្វែងតាមឋានៈ គឺទីដែលគួរសម្រេចបាន។
[៥] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) ប្រេតទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជំាងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។ កាលបើបាយ ទឹក បង្អែម ចំអាបដ៏ច្រើន ដែលពួកញាតិចូលទៅតាំងទុកហើយ ញាតិណាមួយ មិននឹករលឹកដល់ប្រេតទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្មរបស់សត្វទាំងឡាយ។ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ រមែងឲ្យនូវទឹក និងភោជនដ៏ហ្មត់ចត់ ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយយ៉ាងនេះថា ទាននេះ ចូរសំរេចដល់ញាតិទាំងឡាយ សូមឲ្យញាតិទាំងឡាយ ដល់នូវសេចក្ដីសុខចុះ។ ឯប្រេតជាញាតិទាំងនោះ មកប្រជុំគ្នាក្នុងទីដែលឲ្យទាននោះ ជាអ្នកមកល្អហើយ កាលបើបាយ និងទឹកដ៏ច្រើន (ដែលគេឧទ្ទិសដល់ខ្លួន) គប្បីអនុមោទនាដោយគោរពថា
ចប់ រឿងបិដ្ឋធីតលិកប្រេត ទី៤
រឿងតិរោកុឌ្ឌប្រេត ទី៥