​រឿង​អង្កុរ​ប្រេត​ ​ទី៩​ ​


 [​២១​]​ ​(​ព្រាហ្មណ៍​និយាយ​ថា​)​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ស្វែងរក​ទ្រព្យ​ ​ទៅកាន់​ដែន​កម្ពុជៈ​ ​ព្រោះ​ហេតុ​នៃ​ទ្រព្យ​ណា​ ​យក្ស​នេះ​ ​ជា​អ្នកឲ្យ​ទ្រព្យ​នោះ​តាមប្រាថ្នា​ ​យើង​នឹង​នាំ​យក​យក្ស​នេះ​ទៅ​ ​ឬថា​ ​យើង​ចាប់​យក​យក្ស​នេះ​ ​ទាំង​អំណាច​ឲ្យបាន​ដោយ​ងាយ​ ​លើកឡើង​កាន់​យាន​ ​យើង​ទៅកាន់​ទ្វារ​កន​គរ​ ​ដោយ​ឆាប់រហ័ស​។​ ​
 (​អង្កុរៈ​តប​ថា​)​ ​បុគ្គល​គប្បី​អង្គុយ​ ​ឬ​ដេក​នៅ​ក្រោមម្លប់​ឈើ​ណា​ ​មិន​គួរ​កាច់​មែកឈើ​នោះ​ឡើយ​ ​ព្រោះ​អ្នក​ប្រទូស្ត​មិត្ត​ ​ជា​បុគ្គល​លាមក​។​ ​
 បុគ្គល​គប្បី​អង្គុយ​ ​ឬ​ដេក​នៅ​ក្រោមម្លប់​ឈើ​ណា​ ​គប្បី​កាត់ឈើ​នោះ​បាន​ខ្លះ​ ​បើ​មានប្រយោជន៍​ប្រាកដ​ដោយ​ការ​កាត់​នោះ​។​ ​
 បុគ្គល​គប្បី​អង្គុយ​ ​ឬ​ដេក​នៅ​ក្រោមម្លប់​ឈើ​ណា​ ​មិន​គប្បី​ក្តិច​ស្លឹកឈើ​នោះ​ឡើយ​ ​ព្រោះ​អ្នក​ប្រទូស្ត​មិត្ត​ ​ជា​បុគ្គល​លាមក​។​ ​
 ​បុគ្គល​គប្បី​អង្គុយ​ ​ឬ​ដេក​នៅ​ក្រោមម្លប់​ឈើ​ណា​ ​គប្បី​ដក​ឈើ​នោះ​ ​ព្រមទាំង​ឫស​បាន​ខ្លះ​ ​បើ​មានប្រយោជន៍​ប្រាកដ​ ​ដោយ​ការ​ដក​នោះ​។​ ​
 បុរស​គប្បី​នៅក្នុង​ផ្ទះ​នៃ​បុគ្គល​ណា​ ​សូម្បី​អស់​មួយ​រាត្រី​ ​បុរស​គប្បី​បាន​បាយទឹក​ ​ក្នុង​សំណាក់​នៃ​បុគ្គល​ណា​ ​មិន​គប្បី​គិត​នូវ​អំពើអាក្រក់​ ​ដល់​បុគ្គល​នោះ​ ​សូម្បី​ដោយចិត្ត​ឡើយ​ ​ពួកសប្បុរស​ ​តែង​សរសើរ​នូវ​ភាព​នៃ​បុគ្គល​កតញ្ញូ​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់