​បុត្ត​របស់ខ្ញុំ​ឈ្មោះ​ឧត្តរៈ​ ​ជា​ឧបាសក​អ្នកមាន​សទ្ធា​ ​កាល​ខ្ញុំ​មិន​ប្រាថ្នា​ ​(​នឹង​ឲ្យ​ទាន​)​ ​បុត្ត​របស់ខ្ញុំ​នោះ​ ​ឲ្យ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​គិលាន​ប្ប​ច្ច័​យ​ ​និង​សេនាសនប្បច្ច័យ​ ​ដល់​សមណៈ​ទាំងឡាយ​។​ ​ខ្ញុំ​នោះ​ ​ត្រូវ​សេចក្តី​កំណាញ់​បៀតបៀន​ ​ក៏​ជេរប្រទេច​កូន​នោះ​ថា​ ​កាល​អញ​មិន​ប្រាថ្នា​នឹង​ឲ្យ​ ​ឯង​បាន​ឲ្យ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​គិលាន​ប្ប​ច្ច័​យ​ ​និង​សេនាសនប្បច្ច័យ​ណា​ ​ដល់​សមណៈ​ទាំងឡាយ​។​ ​ម្នាល​ឧត្តរៈ​ ​បច្ច័យ​ ​មាន​ចីវរ​ជាដើម​នុ៎ះ​ ​ចូរ​កើតទៅជា​ឈាម​ ​ដល់​អ្នកឯង​ ​ក្នុង​បរលោក​ចុះ​ ​ព្រោះ​វិបាក​នៃ​កម្ម​នោះ​ ​បាន​ជា​ទឹក​ក្នុង​ទន្លេ​គង្គា​ក្លាយទៅជា​ឈាម​ដល់​ខ្ញុំ​។​ ​

​ចប់​ ​រឿង​នាង​ឧត្តរ​មាតុ​ប្រេត​ ​ទី១០​។​


​រឿង​សុត្ត​ប្រេត​ ​ទី១១​ ​


 [​២៣​]​ ​(​ស្រី​ដែល​នៅជា​មួយ​នឹង​វិមាន​ប្រេត​ ​មាន​សេចក្តី​អផ្សុក​ ​បាន​ពោល​ថា​)​ ​ក្នុង​កាលមុន​ ​បព្វជិត​ភិក្ខុ​ ​គឺ​ព្រះ​បច្ចេកពុទ្ធ​ ​បាន​ចូល​មក​សុំ​អម្បោះ​ ​ខ្ញុំ​ក៏បាន​ប្រគេន​ ​(​ឥឡូវនេះ​)​ ​ខ្ញុំ​បានផល​នៃ​ការ​ប្រគេន​អម្បោះ​នោះ​ ​ជា​ផល​ចំរើន​លើសលុប​ ​ទាំង​សំពត់​ច្រើន​កោដិ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​។​ ​ខ្ញុំ​នោះ​ ​បាន​ប្រើប្រាស់​នូវ​វិមាន​ជាទី​ត្រេកអរ​ដ៏​ដេរដាស​ដោយ​ផ្កា​ ​វិចិត្ត​ដោយ​កែវ​ច្រើនយ៉ាង​ ​ដែល​ជន​ប្រុសស្រី​សេព​ហើយ​ផង​ ​បាន​ស្លៀកដណ្តប់​ ​(​សំពត់​តាមចំណង់​)​ ​ផង​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់