​ខ្ញុំ​នោះ​ ​ជា​អ្នកមាន​សរ​ ​គឺ​សេចក្ដីសោក​ដក​ចោល​ហើយ​ ​ជា​អ្នកមាន​ចិត្តត្រជាក់​កើត​ហើយ​ ​មានទុក្ខ​រលត់​ហើយ​ ​បពិត្រ​ព្រះ​មហាមុនី​ ​ខ្ញុំ​លែង​សោកស្ដាយ​ ​លែង​យំទួញ​ហើយ​ ​ព្រោះ​ស្ដាប់​ពាក្យ​របស់​លោក​។​
 ​នាង​ឧ​ព្វ​រី​បាន​ស្ដាប់​ពាក្យសុភាសិត​នោះ​ ​របស់​តាបស​ជា​សមណៈ​នោះ​ហើយ​ ​ក៏​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូលកាន់​ផ្នួស​ ​លុះ​នាង​ឧ​ព្វ​រី​នោះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ហើយ​ ​ក៏​ចេញ​អំពី​ស្រុក​ ​ដើរទៅ​កាន់​ស្រុក​ ​កាន់​និគម​ ​និង​រាជធានី​ទាំងឡាយ​ ​បាន​ចំរើន​មេត្តាចិត្ត​ ​ដើម្បី​កើត​ក្នុង​ព្រហ្មលោក​។​ ​នាង​ឧ​ព្វ​រី​ ​បាន​ធ្វើ​មរណកាល​ ​ក្នុង​ស្រុក​ឈ្មោះ​ឧរុ​វេ​លៈ​ ​នាង​ឧ​ព្វ​រី​នោះ​ ​បាន​ចំរើន​មេត្តាចិត្ត​ ​ដើម្បី​កើត​ក្នុង​ព្រហ្មលោក​ ​ហើយ​ញុំាង​ចិត្ត​ឲ្យ​នឿយណាយ​ ​ក្នុង​ឥត្ថីភាព​ ​ក៏បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​

​ចប់​ ​រឿង​ឧ​ព្វ​រី​ប្រេត​ ​ទី១៣​។
​ឧទ្ទាន​​


​រឿង​សំសារ​មោច​ក​ប្រេត​ ​(​ប្រេត​ស្គម​កើតរោគ​លឿង​)​ ​១​ ​រឿងស្រី​ប្រេត​ជា​មាតា​នៃ​ព្រះ​សារីបុត្តត្ថេរ​ ​១​ ​រឿង​នាង​មត្តា​ប្រេត​ ​(​ដែល​នៅ​រួម​ប្ដី​នៃ​នាង​តិ​ស្សា​)​ ​១​ ​រឿ​ងន​ន្ទា​ប្រេត​ ​១​ ​រឿង​មដ្ឋ​កុណ្ឌ​លី​ប្រេត​ ​១​ ​រឿង​ក​ណ្ហ​ប្រេត​ ​១​ ​រឿង​ធន​បាល​ប្រេត​ ​១​ ​រឿង​ចូឡ​សេដ្ឋី​ប្រេត​ ​១​ ​រឿង​អង្កុរ​ប្រេត​ ​១​ ​រឿង​នាង​ឧត្តរ​មាតុ​ប្រេត​ ​១​ ​រឿង​សុត្ត​ប្រេត​ ​១​ ​រឿង​ក​ណ្ហ​មណ្ឌប្រេ​ត​ ​១​ ​រឿង​ឧ​ព្វ​រី​ប្រេត​ ​១​។​ ​

​ចប់​ ​ឧ​ព្វ​រី​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ៦៥ | បន្ទាប់