​(​ព្រះ​សង្គីតិកាចារ្យ​ទាំងឡាយ​ ​ពោល​ថា​)​ ​ពួក​ប្រេត​ខ្លះ​ ​ស្លៀកពាក់​កំណាត់សំពត់​ចាស់​ ​ដាច់ដាច​ធ្លុះធ្លាយ​ ​ពួក​ប្រេត​ដទៃ​ ​បិទបាំង​ ​(​ក្ដេ​រិ៍​ខ្មាស​)​ ​ដោយ​សក់​ ​ពួក​ប្រេត​រមែង​ទៅ​ដើម្បី​បាយ​ ​ជៀស​ចេញទៅ​អំពី​ទិស​ទៅកាន់​ទិស​។​ ​ពួក​ប្រេត​ខ្លះ​ ​ក៏​ទៅ​ក្នុង​ទី​ឆ្ងាយ​ ​(​ដើម្បីនឹង​ស៊ី​)​ ​លុះ​មិនបាន​ ​ក៏​ត្រឡប់មកវិញ​ ​ស្រេកឃ្លាន​ ​ដើរទៅ​ជ្រុលជ្រក​ ​ដួល​ស្រូស​លើ​ផែនដី​ ​ពួក​សត្វ​មិនបាន​ធ្វើអំពើ​ល្អ​ក្នុង​ភព​មុន​ ​(​រមែង​ក្ដៅក្រហាយ​)​ ​ដូចជា​ត្រូវ​ភ្លើង​ឆេះ​ ​ក្នុង​ទី​ដ៏​ក្ដៅ​ថា​ ​ក្នុង​កាលពីដើម​ ​ពួក​យើង​មានធម៌​ដ៏​លាមក​ ​ជា​ម្ចាស់ផ្ទះ​ ​ជា​មាតា​នៃ​ទារក​ក្នុង​ត្រកូល​ ​ទេយ្យធម៌​ទាំងឡាយ​ ​មាន​គ្រប់គ្រាន់​ ​តែ​ពួក​យើង​មិនបាន​ធ្វើ​ទីពឹង​ដល់​ខ្លួន​។​ ​ព្រោះថា​ ​ពួក​យើង​ចាក់ចោល​គ្រឿង​ស៊ី​ ​និង​គ្រឿង​ផឹក​ដ៏​ច្រើន​ ​កាលដែល​មាន​បព្វជិត​ ​ប្រតិបត្តិ​ត្រឹមត្រូវ​ ​ពួក​យើង​មិនបាន​ប្រគេន​វត្ថុ​បន្តិចបន្តួច​សោះ​ឡើយ​។​ ​ពួក​យើង​ស្រឡាញ់​តែ​អកុសលកម្ម​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​ចំណូល​តែ​វត្ថុ​ឆ្ងាញ់​ ​ជា​អ្នក​ស៊ី​ច្រើន​ ​ឲ្យ​ដុំ​ភោជន​ត្រឹមតែ​មួយ​ពំនូត​ ​តែង​តិះដៀល​ចំពោះ​ពួក​ជន​អ្នកទទួល​។​ ​ផ្ទះ​ទាំងនោះ​ ​ទាសី​ទាំងនោះ​ ​គ្រឿង​អាភរណៈ​ទាំងនោះ​ ​ជា​របស់​យើង​ ​(​ឥឡូវនេះ​)​ ​បាន​ទៅ​ពួក​អ្នកដទៃ​ប្រើប្រាស់​របស់​នោះ​ ​ឯ​ពួក​យើង​ ​បានតែ​ចំណែក​នៃ​សេចក្ដីទុក្ខ​ម្យ៉ាង​
ថយ | ទំព័រទី ៦៧ | បន្ទាប់