​មាន​សភាព​ខ្ពង់ខ្ពស់​ ​គួរឲ្យ​រមិលមើល​ក្រៃពេក​ ​បពិត្រ​នាង​មិន​មាន​គេ​ផ្ទឹម​បាន​ ​នាង​គង់​លើ​បល្ល័ង្ក​ដ៏​ប្រសើរ​បំផុត​ ​នាង​នៅតែ​ម្នាក់ឯង​ ​នាង​មិន​មាន​ប្ដី​សោះ​។​ ​ឯ​ស្រះ​បោក្ខរណី​ទាំងឡាយ​របស់​នាង​នេះ​ ​មាន​កម្រងផ្កា​ច្រើនយ៉ាង​ ​មាន​ផ្កា​ឈូកស​ច្រើន​ដោយ​ជុំវិញ​ ​រោយរាយ​ជុំវិញ​ដោយ​កំទេច​នៃ​មាស​ទាំងឡាយ​ ​ភក់​ ​និង​ចក​ ​ក៏​មិន​មាន​ក្នុង​ស្រះ​បោក្ខរណី​ទាំងនោះ​។​ ​សូម្បី​ហង្ស​ទាំងនេះ​ ​គួរ​រមិលមើល​ ​គួរ​រីករាយ​នៃ​ចិត្ត​ ​ក៏​ហែល​ក្រឡឹង​លើទឹក​សព្វ​ ​ៗ​ ​កាល​ ​ហង្ស​ទាំងអស់​ ​មាន​សំឡេង​មូល​ ​ដូចជា​សំឡេង​គឹកកង​នៃ​ស្គរ​ទាំងឡាយ​ប្រជុំ​គ្នា​បន្លឺ​ឡើង​នូវ​សំឡេង​ដ៏​ពីរោះ​។​ ​នាង​ជា​អ្នកមាន​យស​ ​រុងរឿង​ដោយ​យស​ ​ឈរផ្អែក​លើ​ទូក​ ​បពិត្រ​នាង​មាន​រោមភ្នែក​ខ្មៅ​ ​វែង​ ​ង​ ​នាង​សើច​ ​នាង​ពោល​នូវ​ពាក្យជា​ទីស្រឡាញ់​ ​មាន​លំអ​សព្វ​អវយវៈ​ ​រុងរឿង​ក្រៃពេក​។​ ​វិមាន​នេះ​ ​ប្រាសចាក​ធូលី​ ​តាំងនៅ​លើ​ផែនដី​រាប​
ថយ | ទំព័រទី ៧៥ | បន្ទាប់