​(​ព្រះ​ថេរៈ​ទាំងឡាយ​សួរ​ថា​)​ ​អំពើអាក្រក់​ដែល​នាង​ធ្វើ​ហើយ​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ដូចម្ដេច​ខ្លះ​ ​នាង​ទំពាស៊ី​សាច់​កូន​ ​ព្រោះ​ផលកម្ម​អ្វី​។​ ​
 (​នាង​ប្រេត​ ​តប​ថា​)​ ​ខ្ញុំ​មានកូន​ ​២​ ​នាក់​ ​កូន​ទាំង​ ​២​ ​នាក់​នោះ​ ​ពេញវ័យ​ហើយ​ ​ខ្ញុំ​នោះ​ ​អាស្រ័យ​កំឡាំង​កូន​នោះ​ ​ក៏​មើលងាយ​ប្ដី​។​ ​ត​អំពី​នោះ​មក​ ​ប្ដី​របស់ខ្ញុំ​ ​ក្រេវក្រោធ​នឹង​ខ្ញុំ​ ​ហើយ​បាន​នាំ​យក​ស្រី​រួម​ប្ដី​ដទៃទៀត​ ​ស្រី​រួម​ប្ដី​ ​បាន​តាំង​គភ៌​ហើយ​ ​ខ្ញុំ​បាន​គិត​នូវ​អំពើ​ដ៏​អាក្រក់​ដល់​ស្រី​នោះ​ ​ខ្ញុំ​នោះ​ ​មានចិត្ត​ប្រទូស្ដ​ ​បាន​ធ្វើ​នូវ​ការ​ញុំាង​គភ៌​ឲ្យ​ធ្លាក់ចុះ​ ​គភ៌​នៃ​ស្រី​រួម​ប្ដី​ ​បានតែ​ត្រឹម​ ​៣​ ​ខែ​ ​មាន​ខ្ទុះ​ ​និង​ឈាមធ្លាក់​ចុះ​ ​មាតា​នៃ​ស្រី​រួម​ប្ដី​នោះ​ ​ក្រេវក្រោធ​នឹង​ខ្ញុំ​ ​បាន​បបួល​ពួក​ញាតិ​មក​ឲ្យ​ខ្ញុំ​ធ្វើ​សម្បថ​ផង​ ​ឲ្យ​ខ្ញុំ​ផ្ដាសា​ខ្លួនឯង​ផង​។​ ​ខ្ញុំ​នោះ​ ​បាន​ពោល​នូវ​សម្បថ​ដ៏​ឃោរឃៅ​ផង​ ​នូវ​ពាក្យ​មុសាវាទ​ផង​ថា​ ​បើ​ខ្ញុំ​បាន​ធ្វើអំពើ​អាក្រក់​នេះ​ហើយ​ ​សូមឲ្យ​ខ្ញុំ​ទំពាស៊ី​សាច់​កូន​ ​ដោយ​ផលកម្ម​នោះ​ផង​ ​ដោយ​ផល​មុសាវាទ​ផង​ ​ទាំង​ ​២​ ​នេះ​ ​ទើប​ខ្ញុំ​ទំពាស៊ី​សាច់​កូន​ ​ប្រឡាក់​ដោយ​ខ្ទុះ​ ​និង​ឈាម​ដូច្នេះ​។​

​ចប់​ ​រឿង​សត្ត​បុត្ត​ខា​ទិ​ក​ប្រេត​ ​ទី៧​។

ថយ | ទំព័រទី ៩ | បន្ទាប់