អង្កាល់ណា អាត្មាអញនឹងទៅជាបុគ្គលម្នាក់ឯង មិនមានបុគ្គលជាគំរប់ពីរ មានសោឡសកិច្ចធើ្វហើយ ជាអ្នកមិនមានអាសវៈ នៅក្នុងព្រៃធំ ដែលគួររីករាយ។ សូមសេចក្តីប៉ុនប៉ងរបស់អាត្មាអញ ដែលប្រាថ្នាដើម្បីធើ្វសេចក្តីព្យាយាមយ៉ាងនេះ បានសម្រេច អាត្មាអញនឹងធើ្វឲ្យសម្រេច (ព្រោះថា) អ្នកដទៃធើ្វជួសអ្នកដទៃពុំបានទេ។ ឥឡូវនេះ អាត្មាអញនោះ នឹងចងក្រោះ គឺព្យាយាម ហើយចូលទៅកាន់ព្រៃ បើអាត្មាអញ មិនទាន់សម្រេចនូវធម៌ជាគ្រឿងអស់អាសវៈទេ នឹងមិនចេញពីព្រៃនោះឡើយ។ កាលបើខ្យល់ត្រជាក់ មានក្លិនក្រអូបបក់ផ្សាយទៅ អាត្មាអញនឹងអង្គុយលើកំពូលភ្នំ ហើយទំលាយអវិជ្ជាឲ្យបាន។ អាត្មាអញទទួលសេចក្តីសុខ ដោយវិមុត្តិសុខក្នុងព្រៃ មានផ្កាដេរដាស ក្បែរញកភ្នំដ៏ត្រជាក់ រួចហើយនឹងត្រេកអរក្នុងក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញដូចក្រោលគោ។ អាត្មាអញនោះ មានតម្រិះគ្រប់គ្រាន់ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។
[២៣៦] បុគ្គលណា ពិចារណាឃើញនូវកិច្ចជាប្រយោជន៍ និងមិនជាប្រយោជន៍ទាំងពីរនោះ ដែលមិនទាន់មកដល់ ទុកជាមុន ជនទាំងឡាយ ជាសត្រូវក្តី ជាអ្នកស្វែងរកប្រយោជន៍ក្តី កាលគយគន់មើល រមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។
ឯកវិហារិយត្ថេរ។
[២៣៦] បុគ្គលណា ពិចារណាឃើញនូវកិច្ចជាប្រយោជន៍ និងមិនជាប្រយោជន៍ទាំងពីរនោះ ដែលមិនទាន់មកដល់ ទុកជាមុន ជនទាំងឡាយ ជាសត្រូវក្តី ជាអ្នកស្វែងរកប្រយោជន៍ក្តី កាលគយគន់មើល រមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។