​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​វត្ថុ​ដែល​កើតឡើង​ចំពោះមុខ​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នោះ​ឯង​។​ ​ពួក​សមណៈ​ ​ចេញ​អំពី​ត្រកូល​ផ្សេង​ ​ៗ​ ​អំពី​ជនបទ​ផ្សេង​ ​ៗ​ ​ទៅ​បួស​ ​រមែង​រាប់រក​គ្នា​ ​ទៅវិញទៅមក​ ​ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយហេតុ​នោះ​ឯង​។​ ​
 (​បិតា​និយាយ​ថា​)​ ​ម្នាលនាង​រោហិណី​ដ៏​ចំរើន​ ​នាង​កើត​ក្នុង​ត្រកូល​នៃ​យើង​ ​ដើម្បី​ប្រយោជន៍​ពិត​ ​នាង​ជា​ស្រ្តី​មាន​សទ្ធា​ ​មាន​សេចក្ដី​គោរព​ដ៏​មុតមាំ​ ​ក្នុង​ព្រះពុទ្ធ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​។​ ​ដ្បិត​នាង​ស្គាល់​នូវ​បុញ្ញក្ខេត្ត​នុ៎ះ​ ​ជា​បុញ្ញក្ខេត្ត​ឧត្តម​ពិតមែន​ ​បើ​បាន​សមណៈ​ទាំង​នុ៎ះ​ ​ទទួល​ទក្ខិណាទាន​របស់ខ្ញុំ​ ​ប្រហែល​គ្រឿងបូជា​ ​ដែល​ខ្ញុំ​តម្កល់​ហើយ​ ​ចំពោះ​សមណៈ​ទាំង​នុ៎ះ​ ​នឹង​មានផល​បរិបូណ៌​។​ ​
 (​នាង​រោហិណី​ពោល​ថា​)​ ​បើ​អ្នកខ្លាច​ទុក្ខ​ ​បើ​ទុក្ខ​មិនជា​ទីស្រឡាញ់​របស់​អ្នក​ទេ​ ​អ្នក​ចូរ​ដល់​នូវ​ព្រះពុទ្ធ​ជាតា​ទិ​បុគ្គល​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ចូរ​សមាទានសីល​ទាំងឡាយ​ចុះ​ ​ការ​ដល់​នូវ​ទីពឹង​ ​និង​ការ​សមាទានសីល​នោះ​ ​នឹង​មានប្រយោជន៍​ដល់​អ្នក​។​ ​
 (​បិតា​ពោល​ថា​)​ ​ខ្ញុំ​សូម​ដល់​នូវ​ព្រះពុទ្ធ​ ​ជាតា​ទិ​បុគ្គល​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​សូម​សមាទានសីល​ទាំងឡាយ​ ​ការ​ដល់ទី​ពឹង​ ​និង​សមាទានសីល​នុ៎ះ​ ​នឹង​មានប្រយោជន៍​ដល់​ខ្ញុំ​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់