បពិត្រព្រះអង្គជាមហាវីរបុរស នាងសុន្ទរី ជាសាវិការបស់ព្រះអង្គ ចេញអំពីក្រុងពារាណសី មកកាន់សំណាក់ព្រះអង្គ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ។ បពិត្រព្រះមានព្រះភាគ ជាខីណាសវព្រាហ្មណ៍ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាគ្រូ (របស់ខ្ញុំ) ខ្ញុំព្រះអង្គជាធីតារបស់ព្រះអង្គ ជាឱរសកើតអំពីព្រះឱស្ឋ មានកិច្ចធ្វើរួចហើយ ឥតមានអាសវៈ។
ម្នាលនាងដ៏ចំរើន ដំណើររបស់នាងមកល្អហើយ ដំណើររបស់នាងមកអំពីទីនោះ មិនឆ្ងាយទេ ព្រោះពួកអ្នកមានឥន្រ្ទិយទូន្មានហើយ ប្រាសចាកតម្រេក ប្រាសចាកគ្រឿងប្រកប មានកិច្ចធ្វើហើយ ឥតមានអាសវៈ រមែងមកថ្វាយបង្គំព្រះបាទាព្រះសាស្ដាដូចនាងដែរ។
[៣៣៥] កាលពីដើម ខ្ញុំនៅក្រមុំ មានគ្រឿងស្លៀកពាក់ដ៏ស្អាត បានស្ដាប់ធម៌ ការត្រាស់ដឹងសច្ចធម៌ ក៏កើតមានដល់ខ្ញុំនោះ ជាស្រ្តីមិនប្រហែសធ្វេស។ ហេតុនោះ ខ្ញុំមិនត្រេកអរក្រៃពេក ក្នុងកាមារម្មណ៍ទាំងអស់ ឃើញភ័យក្នុងសក្កាយ ហើយពេញចិត្តនឹងការចេញសាងផ្នួសតែម្យ៉ាង។ ខ្ញុំលះបង់ពួកញាតិ ទាសកម្មករ ស្រុកស្រែទាំងឡាយ ដ៏ស្ដុកស្ដម្ភ (និងគំនរនៃភោគទាំងឡាយ) ដែលគួរត្រេកអរ គួររីករាយ ខ្ញុំលះបង់នូវសម្បត្តិដ៏ច្រើន ហើយបួស។

សុន្ទរីថេរី។