បុគ្គលឃើញរូបស្រ្តី ដែលគេគូរនឹងជញ្ជាំង លាបលនដោយថ្នាំដ៏ស្រស់ យ៉ាងណាមិញ អ្នកមានការឃើញវិបរិត ក្នុងរូបនោះ ក៏យ៉ាងនោះដែរ បញ្ញាជារបស់មនុស្ស ឥតប្រយោជន៍ទេឬ។ នែបុគ្គលអន្ធពាល អ្នកស្ទុះចូលមកជិតនូវអត្តភាពដ៏ទទេ ដែលប្រៀបដូចជាថ្ងៃបណ្ដើរកូន តាំងនៅក្នុងខាងមុខ ឬដូចជាយល់សប្ដិឃើញដើមឈើមាស ពុំនោះ ដូចជារូបយន្ដគ្រាំគ្រា ក្នុងកណ្ដាលនៃជន។ ពពុះបាំងស្បែកកណ្ដាលភ្នែក ឬព្រៀកទឹកភ្នែក ឬក៏ពកបាយភ្នែក តែងកើតក្នុងមណ្ឌលនៃភ្នែកនោះ ដូចជាពពុះទឹកល័ក្ខ ដែលបុគ្គលប្រស់លើកម្រាលចៀមស្ងួត ព្រោះថាសណ្ឋានរបស់ភ្នែក មានពណ៌ផ្សេង ៗ ដែលសង្ខារតាក់តែងហើយ។
នាងសុភាភិក្ខុនី មានចិត្តឥតជាប់ចំពាក់ បានឆ្កៀលភ្នែកជាទីស្រឡាញ់ មិនជាប់ចំពាក់ ហើយក៏ឲ្យដល់បុរសនោះ ក្នុងពេលនោះ ដោយពាក្យថា ហ៎ អាត្មាឲ្យភ្នែកដល់អ្នក ចូរអ្នកយកភ្នែកនោះទៅចុះ។ រាគៈរបស់បុរសនោះ ក៏ប្រាសចេញក្នុងខណៈនោះផង បុរសនោះ បានញ៉ាំងភិក្ខុនីនោះ ឲ្យអត់ទោសក្នុងទីនោះផង ដោយពាក្យថា ម្នាលនាងជាព្រហ្មចារិនី សួស្ដីចូរមាន (ដល់នាង) ការប្រព្រឹត្តិអនាចារបែបនេះ នឹងមិនមានដល់ខ្ញុំទេ។