កាមទាំងឡាយ ប្រាកដស្មើដោយរណ្ដៅនៃរងើកភ្លើង មានសេចក្ដីតានតឹងជាឫស ជាភ័យ ជាខ្មាំង។ កាមទាំងឡាយ មានសេចក្ដីទុក្ខច្រើនយ៉ាងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសភាវៈធ្វើនូវសេចក្ដីអន្ដរាយ សូមព្រះអង្គយាងទៅវិញចុះ សេចក្ដីស្និទ្ធស្នាលក្នុងភពរបស់ខ្ញុំម្ចាស់ មិនមានទេ។ បុគ្គលដទៃនឹងធ្វើនូវប្រយោជន៍ដូចម្ដេច ដល់ខ្ញុំម្ចាស់កើត កាលបើក្បាលរបស់ខ្លួនត្រូវភ្លើងឆេះ កាលបើជរា មរណៈកំពុងជាប់តាម ខ្ញុំម្ចាស់ត្រូវប្រឹងប្រែង ដើម្បីកំចាត់បង់នូវជរា មរណៈនោះ។
នាងសុមេធានេះ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ដែលមកមិនទាន់ដល់ទ្វារ កំពុងគង់យំលើផែនដី ក៏ទូលនូវពាក្យនេះថា សង្សារ របស់បុគ្គលអន្ធពាលដែលយំទួញញយ ៗ ចំពោះសេចក្ដីស្លាប់របស់បិតា សេចក្ដីស្លាប់របស់បងប្អូន និងសេចក្ដីស្លាប់របស់ខ្លួន ក្នុងសង្សារវដ្ដ ដែលគេមិនអាចដឹងទីបំផុតបាន ជាសង្សារវែងឆ្ងាយ។ សូមទ្រង់ទាំងឡាយ រលឹកនូវទឹកភ្នែក ទឹកដោះ និងឈាម កាលទ្រង់អន្ទោលទៅ ព្រោះសង្សារ ដែលគេមិនអាចដឹងទីបំផុតបាន សូមទ្រង់រលឹកនូវគំនរឆ្អឹងទាំងឡាយ របស់ពួកសត្វដែលអន្ទោលទៅមក ៗ។ សូមទ្រង់រលឹកដល់ទឹកភ្នែក ទឹកដោះ និងឈាម ដែលប្រៀបធៀបនឹងសមុទ្រធំទាំង ៤ សូមទ្រង់រលឹកនូវគំនរនៃឆ្អឹងទាំងឡាយ ក្នុងកប្បមួយ ៗ ដែលស្មើនឹងភ្នំវេបុល្លៈ។