កាលខ្ញុំប្រារព្ធសេចក្តីព្យាយាមយ៉ាងតឹងរឹង ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គមានចក្ខុ ទ្រង់បានសំដែងធម៌ ធើ្វនូវសេចក្តីឧបមាដោយពិណ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគនោះ ក៏ត្រេកអរក្នុងព្រះពុទ្ធសាសនា បានញ៉ាំងសមថៈឲ្យសម្រេច ដើម្បីបាននូវប្រយោជន៍ដ៏ឧត្តម វិជ្ជាទាំង ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ព្រះពុទ្ធសាសនា ខ្ញុំបានធើ្វហើយ។ ព្រោះឃើញនូវសេចក្តីស្ងាត់របស់ចិត្ត ដែលបង្អោនទៅក្នុងការចេញចាកកាមផង នូវការមិនវង្វេងព្រមរបស់ចិត្ត ដែលបង្អោនទៅក្នុងការមិនព្យាបាទ ទាំងបង្អោនទៅ ក្នុងការអស់ទៅនៃតណ្ហា ព្រោះការអស់ទៅនៃឧបាទានផង នូវការកើតឡើងនៃអាយតនៈផង ចិត្តក៏រួចស្រឡះដោយប្រពៃ។ កាលភិក្ខុនោះ មានចិត្តរួចដោយប្រពៃ មានចិត្តស្ងប់រម្ងាប់ហើយ ការសន្សំកុសល ឬអកុសល ដែលធើ្វរួចហើយ មិនមានទេ កិច្ចដែលត្រូវធើ្វ ក៏មិនមាន។
ភ្នំថ្មតាន់មួយដុំ មិនរំភើបដោយខ្យល់យ៉ាងណា រូប រស សំឡេង ក្លិន សម្ផស្ស ទាំងអស់នេះ ទាំងពួកធម្មារម្មណ៍ដែលគួរប្រាថ្នា និងមិនគួរប្រាថ្នា ក៏ញ៉ាំងចិត្តភិក្ខុ ជាតាទិបុគ្គល ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរ
ភ្នំថ្មតាន់មួយដុំ មិនរំភើបដោយខ្យល់យ៉ាងណា រូប រស សំឡេង ក្លិន សម្ផស្ស ទាំងអស់នេះ ទាំងពួកធម្មារម្មណ៍ដែលគួរប្រាថ្នា និងមិនគួរប្រាថ្នា ក៏ញ៉ាំងចិត្តភិក្ខុ ជាតាទិបុគ្គល ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរ