ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានបញ្ញាល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ។ បុគ្គលណា មានសទ្ធាមិនញាប់ញ័រ បានដំកល់ស៊ប់ក្នុងព្រះតថាគតផង បុគ្គលណា មានសីលល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយផង បុគ្គលណា មានសេចក្តីជ្រះថ្លាក្នុងសង្ឃផង បុគ្គលណា មានការយល់ឃើញត្រង់ផង អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនខ្សត់ ជីវិតរបស់បុគ្គលនោះ មិនមែនជាមោឃៈទេ។ ព្រោះហេតុនោះ មេធាវីបុគ្គល កាលរលឹកនូវពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គួរប្រកបរឿយ ៗ នូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការយល់ធម៌ផង។
[២៣២] កាលណាខ្ញុំឃើញព្រះសាស្តា ព្រះអង្គគ្មានភ័យអំពីទីណាជាដំបូង ក្នុងកាលនោះ សេចក្តីសង្វេគក៏មានដល់ខ្ញុំ ព្រោះឃើញព្រះសាស្តាជាឧត្តមបុរស។ អ្នកណា ច្រានសិរីដែលមក (រកខ្លួន) ដោយដៃ ឬជើង
សិរិមិត្តត្ថេរ។
[២៣២] កាលណាខ្ញុំឃើញព្រះសាស្តា ព្រះអង្គគ្មានភ័យអំពីទីណាជាដំបូង ក្នុងកាលនោះ សេចក្តីសង្វេគក៏មានដល់ខ្ញុំ ព្រោះឃើញព្រះសាស្តាជាឧត្តមបុរស។ អ្នកណា ច្រានសិរីដែលមក (រកខ្លួន) ដោយដៃ ឬជើង