​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​បាន​ប្រកបដោយ​សមថៈ​ទាំងឡាយ​ ​ហើយ​បានឃើញ​ដោយ​បញ្ញា​ ​នូវ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ទាំងឡាយ​ ​កំណត់​មិនបាន​ ​ថា​ជា​របស់​ដែល​ភ្លើង​ឆេះ​ហើយ​ ​បំណង​របស់​អាត្មាអញ​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​ត្រូវ​គេ​ពោល​ពាក្យ​អាក្រក់​មករ​ក​ ​មិន​គប្បី​ទោមនស្ស​ព្រោះ​សម្ដី​នោះ​ជាហេតុ​ ​ឬថា​ទោះបី​គេ​សរសើរ​ ​ក៏​មិន​ត្រេកអរ​ព្រោះ​ការ​សរសើរ​នោះ​ជាហេតុ​ ​បំណង​របស់​អាត្មាអញ​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​នឹង​ពិចារណា​ឃើញ​នូវ​កំណាត់ឈើ​ទាំងឡាយ​ផង​ ​ស្មៅ​ទាំងឡាយ​ផង​ ​វល្លិ៍​ទាំងឡាយ​ផង​ ​ខន្ធ​ ​៥​ ​ទាំងឡាយ​នេះ​ផង​ ​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​មាន​ប្រមាណ​មិនបាន​ផង​ ​ឲ្យ​ស្មើ​ ​ៗ​ ​គ្នា​ ​(​ដោយ​សេចក្ដី​មិន​ទៀង​ជាដើម​ ​និង​មិន​មានខ្លឹមសារ​)​ ​បំណង​របស់​អាត្មាអញ​នោះ​ ​កាលណា​នឹង​សម្រេច​។​ ​កាលណា​ហ្ន៎​ ​ភ្លៀង​ពុំជួ​កាល​ ​មាន​ទឹក​ថ្មី​ត្រជាក់​ ​បង្អុរ​ធ្លាក់​មក​ត្រូវលើ​អាត្មាអញ​ ​ព្រមទាំង​ចីវរ​ ​ដែល​កំពុង​ដើរ​ក្នុង​ផ្លូវ​ ​ដែល​ពួក​លោកអ្នក​ស្វែងរក​គុណ​ធំ​ ​(​មាន​ព្រះពុទ្ធ​ជាដើម​)​ ​ត្រាច់​ទៅ​ក្នុង​ព្រៃ​ ​បំណង​របស់​អាត្មាអញ​នោះ​ ​កាលណា​នឹង​សម្រេច​។
ថយ | ទំព័រទី ១០៨ | បន្ទាប់