សុត្តន្ដបិដក
ខុទ្ទកនិកាយ ថេរីគាថា
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ អង្គនោះ។
ថេរីគាថា ឯកនិបាត
ឮថា ភិក្ខុនីមួយរូបជាថេរី មិនប្រាកដ (ដោយនាម និងគោត្រជាដើម) បានពោលគាថា មានបការៈដូច្នេះ។
[២៦៧] ម្នាលនាងមុត្តា នាងចូររួចចាកយោគៈទាំងឡាយ ដូចជាព្រះចន្ទដែលរាហូចាប់ (ហើយរួចអំពីដៃ) នាងមានចិត្តរួចស្រឡះ មិនមានបំណុលទេ ចូរបរិភោគដុំបាយចុះ។
ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយ ៗ នូវសិក្ខមានា ឈ្មោះមុត្តា ដោយគាថា មានបការៈដូច្នេះ។