​[​២៨១​]​ ​ម្នាលនាង​ចំរើន​ដោយ​សីលាទិគុណ​ ​នាង​ចូរ​ដេក​ស្រួល​ ​នាង​ចូរ​ធ្វើ​ ​(​ចីវរ​)​ ​ដោយ​សំពត់​ ​(​បង្សុកូល​)​ ​ស្លៀកដណ្ដប់​ ​ព្រោះថា​ ​បើ​រាគៈ​របស់​នាង​ស្ងប់​រម្ងាប់​ហើយ​ ​នាង​នឹងជា​ស្រ្ដី​មានចិត្ត​ត្រជាក់​ ​រលត់កិលេស​។​ ​

​សុមនា​ថេរី​បួស​ឯ​ចាស់​។​


 [​២៨២​]​ ​ខ្ញុំ​មាន​កំឡាំង​ថយ​ ​កាន់​ឈើច្រត់​ ​ដើរទៅ​បិណ្ឌបាត​ ​មានខ្លួន​ធេងធោង​ ​ដួល​លើ​ផែនដី​ក្នុង​ទីនោះ​ឯង​ ​លំដាប់នោះ​ ​ចិត្ត​របស់ខ្ញុំ​ក៏​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​ ​ព្រោះ​ឃើញ​ទោស​ក្នុង​កាយ​។​ ​

​ធម្មា​ថេរី​។​


 [​២៨៣​]​ ​ខ្ញុំ​បាន​លះបង់​ផ្ទះ​ ​លះ​កូន​ជាទីស្រឡាញ់​ ​និង​សត្វ​ចិញ្ចឹម​ ​ហើយ​មក​បួស​ ​បាន​លះ​រាគៈ​ ​និង​ទោសៈ​ ​រំសាយ​អវិជ្ជា​ ​គឺ​មោហៈ​ ​បាន​ដក​តណ្ហា​ ​ព្រមទាំង​ឫស​ ​ជា​ស្រី​ស្ងប់​រម្ងាប់​ ​ហើយ​បានសម្រេច​អនុបាទិសេស​និព្វាន​ធាតុ​។​ ​

​សង្ឃា​ថេរី​។​


​ចប់​ ​ឯក​និបាត​។​

ថយ | ទំព័រទី ១៤៨ | បន្ទាប់