អ្នកស្រែ​ទាំងឡាយ​ ​ព្រោះ​ពូជ​រឿយ​ ​ៗ​(​១​)​ ​ទេវរាជ​ ​បង្អុរ​ភ្លៀង​ក៏​រឿយ​ៗ​ ​ពួក​អ្នកស្រែ​ភ្ជួរស្រែ​រឿយ​ ​ៗ​ ​ពួក​អ្នកស្រែ​នោះ​ ​នាំ​ស្រូវ​ចូល​ទៅកាន់​ដែន​ក៏​រឿយ​ ​ៗ​។​ ​ពួក​ស្មូម​ត្រាច់​សូម​រឿយ​ ​ៗ​ ​អ្នក​ម្ចាស់​ទាន​ ​តែង​ឲ្យ​ក៏​រឿយ​ៗ​ ​ពួក​ម្ចាស់​ទាន​ ​លុះ​ឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​តែង​ទៅកាន់​ឋានសួគ៌​ក៏​រឿយ​ ​ៗ​ ​ដែរ​។​ ​អ្នកប្រាជ្ញ​មាន​បញ្ញា​ដូច​ផែនដី​ ​កើត​ក្នុង​ត្រកូល​ណា​ ​រមែង​ញ៉ាំង​គូ​នៃ​បុរស​ ​៧​ ​ជួរ​ ​ក្នុង​ត្រកូល​នោះ​ ​ឲ្យ​ស្អាត​ ​ខ្ញុំ​ព្រះអង្គ​សំគាល់​ថា​ ​(​ព្រះមានព្រះភាគ​)​ ​ជា​ទេវតា​ប្រសើរ​ជាង​ទេវតា​ ​អាច​ ​(​ធើ្វ​សត្វ​ដទៃ​ឲ្យ​ស្អាត​បាន​)​ ​ព្រោះ​អ្នកប្រាជ្ញ​ ​មាន​ព្រះនាម​ដ៏​ពិត​ ​កើត​ហើយ​អំពី​ព្រះអង្គ​។​ ​ព្រះបាទ​សុ​ទោ្ធទ​នៈ​ ​ជា​បិតា​របស់​ព្រះពុទ្ធ​ ​ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ឯ​ព្រះមហេសី​ ​ព្រះនាម​មាយា​ ​ជា​ពុទ្ធមាតា​ ​ដែល​រក្សា​ព្រះពោធិសត្វ​ដោយ​ផ្ទៃ​ ​លុះ​រំលាយ​ខន្ធ​ទៅ​ ​ត្រេកអរ​ក្នុង​តុសិត​ទេវលោក​។​
​(​១​)​ ​បាលី​ថា​ ​បុនប្បុនំ​ ​ប្រែថា​ ​រឿយ​ៗ​ ​ញយៗ​ ​ដដែល​ៗ​ ​ញឹកញាប់​ ​ប៉ុក​ប៉ុន​។​
ថយ | ទំព័រទី ១៥ | បន្ទាប់