ដាក់​នូវ​សង្ឃាដី​ ​ផ្កាប់​នូវ​បាត្រ​ ​អង្គុយ​លើ​ភ្នំ​ ​លំដាប់នោះ​ ​ចិត្ត​របស់ខ្ញុំ​រួច​ស្រឡះ​ហើយ​ ​វិជ្ជា​ ​៣​ ​ខ្ញុំ​បានសម្រេច​ហើយ​ ​សាសនាព្រះពុទ្ធ​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​ ​

​មេត្តិ​កា​ថេរី​។​


 ​[​២៩០​]​ ​ខ្ញុំ​ជា​អ្នក​ត្រេកអរ​នឹង​ពួក​ទេវតា​ ​(​ក្នុង​ឋ​​ន​ចាតុម្មហារាជិកា​)​ ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​តិថី​ទី​ ​១៤​ ​តិថី​ទី​ ​១៥​ ​និង​តិថី​ទី​ ​៨​ ​នៃ​បក្ស​ផង​ ​និង​បា​ដិ​ហា​រិក​បក្ខៈ​ផង​ ​ថ្ងៃនេះ​ ​ខ្ញុំ​នោះ​ ​មាន​ភត្ត​តែម្ដង​ ​កោរសក់​ ​ដណ្ដប់​សង្ឃាដី​ ​មិន​គប្បី​ប្រាថ្នា​នូវ​ពួក​ទេវតា​ ​(​ណាមួយ​)​ ​ទេ​ ​គប្បី​បន្ទោបង់​នូវ​សេចក្ដី​ក្រវល់ក្រវាយ​ ​ក្នុង​ហ្ឫទ័យ​ ​(​តែប៉ុណ្ណោះ​)​។​

​មិត្តា​ថេរី​។​


 [​២៩១​]​ ​បពិត្រ​មាតា​ ​សូម​លោក​ពិចារណា​រាងកាយ​នេះ​ ​ជា​របស់​មិន​ស្អាត​ ​មាន​ក្លិនស្អុយ​ ​ខាងលើ​អំពី​បាទ​ជើង​ ​ខាងក្រោម​អំពី​ចុង​សក់​។​ ​កាល​ខ្ញុំ​ប្រព្រឹត្ត​យ៉ាងនេះ​ ​បាន​ដក​រាគៈ​ទាំងពួង​ហើយ​ ​បាន​ផ្ដាច់​សេចក្ដី​ក្រវល់ក្រវាយ​អស់ហើយ​ ​ជា​អ្នកមាន​ចិត្តត្រជាក់​ ​រលត់ទុក្ខ​ហើយ​។​ ​

​អភយ​មាតា​ថេរី​។​


 ​[​២៩២​]​ ​ម្នាលនាង​អ​ភយា​ ​ពួក​បុថុជ្ជន​ជាប់​ចំពាក់​ក្នុង​រាងកាយ​ណា​ ​រាងកាយ​ ​(​នោះ​)​ ​ជាស​ភាព​បែកធ្លាយ​ ​អាត្មាអញ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​តាំងស៊ប់​ ​នឹង​ដាក់ចុះ​នូវ​រាងកាយ​នេះ​ចោលចេញ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់