​[​២៩៨​]​ ​ម្នា​លនាងឧ​ព្វិ​រី​ ​នាង​កន្ទក់កន្ទេញ​ក្នុង​ព្រៃ​ថា​ ​ម្នាល​ជីវៈ​មាសម្ដាយ​ ​ដូច្នេះ​ ​នាង​ចូរ​ដឹងខ្លួន​ ​កូនស្រី​របស់​នាង​ទាំងអស់​ ​៨៤.០០០​ ​មានឈ្មោះ​ថា​ជីវៈ​ដូចគ្នា​ ​ត្រូវ​គេ​ដុត​ក្នុង​ឈាបនដ្ឋាន​នេះ​ ​បណ្ដា​កូនស្រី​ទាំងនោះ​ ​តើ​នាង​សោក​ចំពោះ​កូនស្រី​ណា​។​ ​
 សរ​ ​គឺ​សេចក្ដីសោក​ ​អាស្រ័យ​នូវ​ហ្ឫទ័យ​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​របស់​ដែលគេ​ឃើញ​បាន​ដោយ​ក្រ​ ​បាន​ដកចេញ​ហើយ​ ​ព្រះអង្គ​បាន​បន្ទោបង់​នូវ​សេចក្ដីសោក​ ​ព្រោះ​កូនស្រី​របស់ខ្ញុំ​ព្រះអង្គ​ ​ដែល​ត្រូវ​សេចក្ដីសោក​គ្រប​សង្កត់​ហើយ​។​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សរ​ដក​ហើយ​ ​ជា​អ្នក​មិន​មាន​សេចក្ដីស្រេកឃ្លាន​ ​បាន​រំលត់ទុក្ខ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាស​រណៈ​។​

​ឧ​ព្វិ​រី​ថេរី​។​ ​


 [​២៩៩​]​ ​ពួក​មនុស្ស​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះ​ ​សម្ងំ​ធ្វើ​កិច្ច​អ្វី​ ​ដូចជា​បុគ្គល​សម្ងំ​ផឹកទឹក​ឃ្មុំ​ ​ក៏​មិន​នាំគ្នា​ចូល​ទៅ​រក​នាង​សុក្កា​ថេរី​ ​ដែល​កំពុង​ប្រកាស​ព្រះពុទ្ធ​សាសនា​។​ ​ពួក​បណ្ឌិត​បុរស​ ​ប្រកបដោយ​ប្រាជ្ញា​ ​ទំនងជា​បាន​ក្រេប​ផឹក​នូវ​ធម៌​នោះ​ ​ជា​ធម៌​មិន​គប្បី​ដឹកនាំ​បុគ្គល​ឲ្យ​ត្រឡប់​ថយ​ ​ជា​ធម៌​មិន​លាយឡំ​ ​មានឱជារស​ ​ដូចជា​ពួក​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​បាន​ក្រេប​ផឹក​នូវ​ទឹកភ្លៀង​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់