​ព្រះនាង​សុក្កា​ថេរី​ ​មាន​លោកុត្តរធម៌​ដ៏​បរិសុទ្ធ​ល្អ​ ​ជា​ស្រី​ប្រាសចាក​រាគៈ​ហើយ​ ​ជា​អ្នក​នឹងធឹង​ ​ឈ្នះ​មារ​ ​ព្រមទាំង​វាហនៈ​ ​ហើយ​ទ្រទ្រង់​រាងកាយ​ ​មាន​ក្នុង​ទីបំផុត​។​ ​

​សុក្កា​ថេរី​។​


 ​[​៣០០​]​ ​ការ​រលាស់ខ្លួន​ចេញ​ ​(​ចាក​ភព​)​ ​ក្នុង​លោក​ ​របស់​នាង​ ​មិន​មាន​ទេ​ ​នាង​នឹង​ធ្វើអ្វី​ដោយ​វិវេក​ ​នាង​ចូរ​បរិភោគ​នូវ​តម្រេក​ដែល​អាស្រ័យ​នូវ​កាម​ទាំងឡាយ​ ​កុំ​ឲ្យ​ក្ដៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​
 កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​លំពែង​ ​និង​ដែក​សូល​ ​ជា​គ្រឿង​កាប់​ចិញ្រ្ចាំ​នូវ​ឧបាទានក្ខន្ធ​ទាំងឡាយ​ ​អ្នកឯង​ពោល​ ​(​សំដៅ​)​ ​តម្រេក​ក្នុង​កាម​ណា​ ​ឥឡូវនេះ​ ​តម្រេក​ក្នុង​កាម​នោះ​ ​ជាទី​អផ្សុក​ដល់​អាត្មា​ទេតើ​។​ ​សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំងពួង​ ​យើង​បាន​កំចាត់​ចេញ​ហើយ​ ​គំនរ​ងងឹត​ ​យើង​បាន​ទំ​លុះ​ទំ​លាយ​ហើយ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នកឯង​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​ម្នាល​មារ​ថោកទាប​ ​អ្នកឯង​យើង​កំចាត់​ចេញ​បាន​ហើយ​។​

​សេលា​ថេរី​។​ ​


 [​៣០១​]​ ​ពួក​ឥសី​ ​(​មាន​ព្រះពុទ្ធ​ជាដើម​)​ ​គប្បី​ដល់​នូវ​ឋ​​នៈ​ណា​ ​ដែល​បុគ្គល​ដទៃ​មិន​ងាយ​នឹង​បាន​សម្ភព​ ​ស្រ្តី​មិន​អាច​នឹង​ដល់​នូវ​ឋ​​នៈ​នោះ​ ​ដោយ​ប្រាជ្ញា​ប្រវែង​ពីរ​ធ្នាប់​បានទេ​។​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់