​ថេរីគាថា​ ​ចតុ​ក្ក​និបាត​


 ​[​៣០២​]​ ​ព្រះ​ថេរៈ​ឈ្មោះ​កស្សប​ ​ជា​បុត្ត​ពុទ្ធ​ទាយាទ​ ​មានចិត្ត​តម្កល់​មាំ​ល្អ​ ​លោក​បានដឹង​នូវ​បុព្វេ​និវាស​ ​ទាំង​ឃើញ​ឋ​​ន​សួគ៌​ ​និង​អបាយ​ ​លំដាប់​អំពី​នោះ​មក​ ​លោក​បាន​ដល់​នូវ​ធម៌​ជាទី​អស់​ទៅ​នៃជា​តិ​ ​បានសម្រេច​នូវ​អភិញ្ញា​ ​ជា​អ្នកប្រាជ្ញ​ ​ជា​ព្រាហ្មណ៍​ ​បានសម្រេច​វិជ្ជា​ ​៣​ ​ដោយ​វិជ្ជា​ ​៣​ ​នេះ​។​ ​ព្រះ​ថេរី​ឈ្មោះ​ ​ភទ្ទ​កា​បិ​លា​នី​ ​ក៏​យ៉ាងនោះ​ដែរ​ ​បានសម្រេច​វិជ្ជា​ ​៣​ ​ញ៉ាំង​មច្ចុ​ឲ្យ​សាបសូន្យ​ ​ឈ្នះ​មារ​ ​ព្រមទាំង​វាហនៈ​ ​ហើយ​ទ្រទ្រង់​រាងកាយ​ ​ជាទីបំផុត​។​ ​យើង​ទាំងពីរ​រូប​ ​បានឃើញ​ទោស​ក្នុង​លោក​ ​ហើយ​មក​បួស​ ​យើង​ទាំងនោះ​ ​ជា​ព្រះ​ខីណាស្រព​ ​បាន​ទូន្មាន​ខ្លួន​ហើយ​ ​ជា​អ្នកមាន​ចិត្តត្រជាក់​ ​បាន​និព្វាន​ហើយ​។​

​ភទ្ទ​កា​បិ​លា​នី​ថេរី​។​


​ចប់​ ​ចតុ​ក្ក​និបាត​។​

ថយ | ទំព័រទី ១៥៨ | បន្ទាប់