​អាត្មាអញ​បរិបូណ៌​ដោយ​សីល​ ​មិន​ខ្ជិល​ ​មិន​រវើរវាយ​ ​ធ្វើតាម​សាសនា​របស់​ព្រះ​សាស្ដា​ ​ដូចម្ដេច​ក៏​មិនបាន​ព្រះនិព្វាន​។​ ​អាត្មាអញ​លាង​ជើង​ក្នុងទឹក​ ​ឃើញ​ទឹក​សម្រាប់​លាង​ជើង​ហូរ​អំពី​ទីទួល​ ​មកកាន់​ទី​ទាប​ ​ហើយ​ធ្វើ​ ​(​ឲ្យ​ជា​និមិត្ត​)​ ​ក្នុងទឹក​ទាំងឡាយ​ ​លំដាប់ពីនោះ​មក​ ​អាត្មាអញ​ក៏បាន​តម្កល់ចិត្ត​មាំ​ ​ដូច​សេះ​អាជានេយ្យ​ដ៏​ចំរើន​។​ ​លំដាប់នោះ​ ​អាត្មាអញ​កាន់​ប្រទីប​ចូល​ទៅកាន់​លំនៅ​ ​រមិលមើល​ដំណេក​ ​ហើយ​អង្គុយ​លើ​គ្រែ​តូច​។​ ​ក្នុង​កាលនោះ​ ​អាត្មាអញ​កាន់​រនុកទ្វារ​ ​ហើយ​ពន្លឹម​ចុះ​នូវ​ប្រឆេះ​ ​(​នៃ​ប្រទីប​)​ ​ចិត្ត​ក៏បាន​រួច​ស្រឡះ​ចាក​កិលេស​ ​ដូចជា​ការ​រលត់​នៃ​ប្រទីប​។​ ​

​បដាចារា​ថេរី​។​


 [​៣១៣​]​ ​ពួក​មាណព​ ​កាន់​អង្រែ​ទាំងឡាយ​បុកស្រូវ​ ​តែង​បាន​នូវ​ទ្រព្យ​ទាំងឡាយ​ ​ចិញ្ចឹម​កូន​ ​និង​ប្រពន្ធ​។​ ​ពួក​នាង​ ​ចូរ​ធ្វើ​នូវ​ពុទ្ធសាសនា​ ​ដែលគេ​ធ្វើ​ហើយ​ ​មិន​ក្ដៅក្រហាយ​តាម​ក្រោយ​ ​ចូរ​លាង​ជើង​ទាំងឡាយ​ឲ្យឆាប់​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្ដី​ស្ងប់ចិត្ត​ ​ហើយ​ចូរ​ធ្វើ​នូវ​ពុទ្ធសាសនា​ចុះ​។​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់