​លំដាប់ពីនោះ​ ​អាត្មាអញ​បានដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ ​ហើយ​បួស​ក្នុង​ធម្មវិន័យ​ ​បានសម្រេច​ត្រៃវិជ្ជា​ ​ព្រះពុទ្ធ​សាសនា​ ​មិន​ឥតអំពើ​ឡើយ​។​ ​

​សុជាតា​ថេរី​។​


 [​៣១៩​]​ ​អាត្មាអញ​ ​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់​ ​ដែល​មាន​គ្រឿងឧបករណ៍​ជាទី​រីករាយ​ច្រើន​ ​មានទ្រព្យ​ច្រើន​ ​ជា​ស្រី​បរិបូណ៌​ដោយ​សម្បុរ​ ​និង​រូប​ ​ជា​ធីតា​បង្កើត​នៃ​សេដ្ឋី​ឈ្មោះ​មេ​ឃិ​។​ ​ពួក​ព្រះរាជបុត្រ​ក៏​ចង់បាន​ ​ពួក​សេដ្ឋី​បុត្រ​ក៏​ជាប់ចិត្ត​ ​ទើប​ប្រើ​ទូត​ទៅ​ ​(​ក្នុង​សំណាក់​)​ ​បិតា​របស់​អាត្មាអញ​ ​(​ថា​)​ ​សូមអ្នក​ឲ្យ​នាង​អ​នោប​មា​ដល់​ខ្ញុំ​។​ ​ធីតា​របស់​អ្នក​ឈ្មោះ​អ​នោប​មា​នុ៎ះ​ ​(​លក្ខណញ្ញូ​ជន​)​ ​កាត់ថ្លៃ​ចំនួន​ទ្រព្យ​ប៉ុន្មាន​ ​ខ្ញុំ​សូម​ជូន​ប្រាក់​ ​និង​កែវ​ជា​ ​៨​ ​គុណ​ ​អំពី​ទ្រព្យ​នោះ​។​ ​អាត្មាអញ​នោះ​ ​បានឃើញ​ព្រះសម្ពុទ្ធ​ ​ជាចម្បង​នៃ​លោក​ ​ព្រះអង្គ​ប្រសើរ​បំផុត​ ​ក៏​ចូល​ទៅ​ក្នុង​ទីសម​គួរ​ ​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះអង្គ​។​ ​ព្រះ​គោតម​នោះ​ ​បាន​សំដែងធម៌​ដល់​អាត្មាអញ​ ​ដោយ​សេចក្ដី​អនុគ្រោះ​ ​អាត្មាអញ​អង្គុយ​លើ​អាសនៈ​នោះ​ ​ហើយ​បានសម្រេច​នូវ​ផល​ទី​ ​៣​។​ ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់