​ថេរីគាថា​ ​អដ្ឋ​ក​និបាត​


 [​៣២៦​]​ ​ភិក្ខុនី​ ​បរិបូណ៌​ដោយ​សីល​ ​សង្រួម​ដោយ​ប្រពៃ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​គប្បី​បាន​នូវ​ព្រះនិព្វាន​ជាទី​ស្ងប់​ ​មាន​ឱជៈ​មិន​ច្របូកច្របល់​ដោយ​វត្ថុ​អ្វីមួយ​។​ ​
 ពួក​ទេវតា​ណា​ ​នៅក្នុង​ឋ​​ន​តាវត្តិង្ស​ក្ដី​ ​នៅក្នុង​ឋ​​នយា​មៈ​ក្ដី​ ​នៅក្នុង​ឋ​​ន​តុសិត​ក្ដី​ ​ពួក​ទេវតា​នៅក្នុង​ឋ​​ននិម្មា​នរ​តី​ក្ដី​ ​ពួក​ទេវតា​នៅក្នុង​ឋ​​នប​រនិម្មិ​ត​វសវត្តី​ក្ដី​ ​នាង​ចូរ​តាំងចិត្ត​ទៅ​រក​ពួក​ទេវតា​ទាំងនោះ​ ​ដែល​នាង​ធ្លាប់​នៅ​ហើយ​ ​ក្នុង​កាលមុន​។​
 ពួក​ទេវតា​ណា​ ​នៅក្នុង​ឋ​​ន​តាវត្តិង្ស​ក្ដី​ ​នៅក្នុង​ឋ​​នយា​មៈ​ក្ដី​ ​នៅក្នុង​ឋ​​ន​តុសិត​ក្ដី​ ​ពួក​ទេវតា​នៅក្នុង​ឋ​​ននិម្មា​នរ​តី​ក្ដី​ ​ពួក​ទេវតា​នៅក្នុង​ឋ​​នប​រនិម្មិ​ត​វសវត្តី​ក្ដី​ ​(​ទេវតា​ទាំងនោះ​ ​ចេញ​)​ ​អំពី​ភព​ទៅកាន់​ភព​ ​សព្វ​ ​ៗ​ ​កាល​ ​តម្កល់​នៅ​ក្នុង​សក្កា​យ​ ​គឺ​ខន្ធ​បញ្ចកៈ​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​សក្កា​យ​ ​ជា​អ្នក​អន្ទោល​ទៅកាន់​ជាតិ​ ​និង​មរណៈ​។​ ​លោក​ទាំងមូល​ឆេះ​ ​លោក​ទាំងមូល​ច្រាន​រន្ទាល​ ​លោក​ទាំងមូល​សន្ធោសន្ធៅ​ ​លោក​ទាំងមូល​ញាប់ញ័រ​ ​(​ដោយ​ភ្លើង​ ​១១​ ​មាន​រាគៈ​ជាដើម​)​ ​ព្រះពុទ្ធ​បាន​សំដែងធម៌​ប្រាប់​អាត្មា​ ​ជា​ធម៌​ដែល​មិន​កម្រើក​ ​មិន​មាន​អ្វី​ផ្ទឹម​បាន​ ​ដែល​បុថុជ្ជន​សេព​មិនបាន​ ​ហើយ​ចិត្ត​របស់​អា​ត្មា​ត្រេ​អរ​ចំពោះ​ក្នុង​ធម៌​នោះ​។​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់