​ថេរីគាថា​ ​នវក​និបាត​


 [​៣២៧​]​ ​ហៃ​វ​ឌ្ឍៈ​ ​ព្រៃ​ ​គឺ​កិលេស​ ​កុំ​មានដល់​លោក​ ​ក្នុង​កាលណា​ ​ៗ​ ​ឡើយ​ ​ហៃ​កូន​ ​លោក​កុំ​មាន​ចំណែក​នៃ​សេចក្ដីទុក្ខ​រឿយ​ ​ៗ​ ​ឡើយ​។​ ​ហៃ​វ​ឌ្ឍៈ​ ​ព្រោះថា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​លោក​មិន​មាន​តណ្ហា​ ​កាត់សេចក្ដី​សង្ស័យ​ ​ជា​អ្នក​ត្រជាក់ត្រជំ​ ​ដល់​នូវ​សេចក្ដីរាបសា​ ​មិន​មាន​អាសវៈ​ ​តែង​នៅជា​សុខ​។​ ​ហៃ​វ​ឌ្ឍៈ​ ​ចូរ​លោក​ចំរើន​ឲ្យ​រឿយ​ ​ៗ​ ​ដើម្បី​ដល់​នូវ​ការ​ឃើញ​មគ្គ​ ​ដែល​ពួក​ឥសី​នោះ​ ​ធ្លាប់​សន្សំ​មក​ហើយ​ ​ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន​ជាទីបំផុត​ទុក្ខ​។​ ​
 បពិត្រ​មាតា​ ​លោក​ក្លៀវក្លា​ ​ប្រាប់​សេចក្ដី​នេះ​ដល់​ខ្ញុំ​ ​បពិត្រ​មាតា​ ​ខ្ញុំ​សំគាល់​ថា​ ​ព្រៃ​ ​គឺ​កិលេស​របស់​លោក​ ​មិន​មាន​ដោយពិត​។​ ​
 ហៃ​វ​ឌ្ឍៈ​ ​សង្ខារ​ទាំងឡាយ​ ​ឯណា​នីមួយ​ដ៏​ថោកទាប​ ​ឧត្តម​ ​និង​កណ្ដាល​ ​ព្រៃ​ ​គឺ​កិលេស​ ​សូម្បី​តូចឆ្មារ​ក្ដី​ ​សូម្បី​បន្តិចបន្តួច​ក្ដី​ ​នៃ​ខ្ញុំ​មិន​មាន​ឡើយ​។​ ​ខ្ញុំ​ជា​អ្នក​មិន​ប្រមាទ​ ​បាន​ចំរើន​ឈាន​ ​មាន​អាសវៈ​ទាំងពួង​អស់ហើយ​ ​ត្រៃវិជ្ជា​ ​ខ្ញុំ​បានសម្រេច​ហើយ​ ​សាសនា​របស់​ព្រះពុទ្ធ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​។
ថយ | ទំព័រទី ១៨៣ | បន្ទាប់