ជន​ពួក​ខ្លះ​ ​ត្រេកអរ​ដោយ​សម្ភោរ​ ​ដោយ​ពិណ​ ​ដោយ​ស្គរជ័យ​ក៏​មាន​ ​ចំណែកខ្ញុំ​នៅ​ទៀប​គល់ឈើ​ ​ត្រេកអរ​តែ​ក្នុង​ពុទ្ធសាសនា​។​ ​មួយទៀត​ ​ព្រះពុទ្ធ​ទ្រង់ប្រទាន​ពរ​ដល់​ខ្ញុំ​ ​ៗ​ ​បាន​នូវ​ពរ​នោះ​ ​ខ្ញុំ​កាន់​យក​នូវ​កាយគតាសតិ​ជានិច្ច​ ​ដើម្បី​លោក​ទាំងអស់​។​ ​ពួក​ជន​ណា​ ​មើលងាយ​ខ្ញុំ​ដោយ​រូប​ក្តី​ ​ពួក​ជន​ណា​ ​តាមខ្ញុំ​ទៅ​ដោយ​សំឡេង​(​១​)​ ​ក្តី​ ​ពួក​ជន​ទាំង​នុ៎ះ​ ​សុទ្ធតែ​លុះអំណាច​នៃ​ឆន្ទ​រាគ​ ​មិន​ស្គាល់​ខ្ញុំ​ទេ​។​ ​បុគ្គល​ណា​ ​មិនដឹង​ធម៌​ខាងក្នុង​ ​ទាំង​មិនឃើញ​ធម៌​ខាងក្រៅ​ ​បុគ្គល​នោះ​ឯង​ ​ជា​មនុស្ស​ពាល​ ​មានធម៌​ជា​គ្រឿង​រាំងរា​ជុំវិញ​ ​តែង​ត្រូវ​សំឡេង​នាំ​បន្សាត់​ទៅ​។​ ​បុគ្គល​ណា​ ​មិនដឹង​ធម៌​ខាងក្នុង​ ​ប៉ុន្តែ​ឃើញច្បាស់​នូវ​ធម៌​ខាងក្រៅ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ផល​ខាងក្រៅ​ ​ក៏​ត្រូវ​សំឡេង​បន្សាត់​ទៅ​ដែរ​។​ ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ធម៌​ខាងក្នុង​ ​ទាំង​ឃើញច្បាស់​នូវ​ធម៌​ខាងក្រៅ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ឃើញ​ធម៌​ដែល​គ្មានអ្វី​រាំងរា​ ​តែង​មិន​ត្រូវ​សំឡេង​បន្សាត់​ទៅ​ឡើយ​។​

​លកុ​ណ្ត​ក​ត្ថេ​រ​។​


 [​២២៧​]​ ​ខ្ញុំ​ជា​កូនប្រុស​តែមួយ​ ​ជាទីស្រឡាញ់​របស់​មាតា​ ​ជាទីស្រឡាញ់​របស់​បិតា​ ​ដែល​មាតាបិតា​បាន​ហើយ​ ​ដោយ​ការប្រព្រឹត្តិ​វ័ត​ដ៏​ច្រើន​ផង​ ​ដោយ​ការ​បន់ស្រន់​ផង​។​ ​
​(​១​)​ ​ឃោសនា​។​
ថយ | ទំព័រទី ២ | បន្ទាប់