​ឥឡូវ​ ​ខ្ញុំ​នឹង​បៀតបៀន​កូន​អ្នកនេះ​ ​ដោយ​ដំបង​ ​ឬ​ក្ដិច​ដោយ​ក្រចក​ ​ឬ​ ​(​បោក​)​ ​លើ​ផែនដី​ ​អ្នក​មិនដល់​នូវ​ការ​យំ​ស្ដាយ​ចំពោះ​កូន​ទេ​ឬ​។​ ​
 នែ​ស្រ្តី​លាមក​ ​មានកូន​តូច​ ​បើទុកជា​នាង​ឲ្យ​កូន​ទៅ​សត្វ​ចចក​ ​និង​ពួក​ឆ្កែ​ ​ក៏​នាង​ញ៉ាំង​អញ​ឲ្យ​ត្រឡប់​វិញ​ពុំបានឡើយ​។​ ​
 ​នែ​បុរស​ខ្មៅ​ ​ណ្ហើយចុះ​ ​ឥឡូវនេះ​ ​បើ​អ្នក​នឹង​ទៅ​ក្នុង​ទីណា​ ​គឺ​ស្រុក​ណា​ ​និគម​ណា​ ​នគរ​ណា​ ​រាជធានី​ណា​ ​(​ក៏​ទៅចុះ​)​។​ ​
 កាលពីដើម​ ​យើង​ជា​អ្នកមាន​ពួក​ ​មិនមែន​ជា​សមណៈ​ ​សំគាល់​ថា​ជា​សមណៈ​ ​ហើយ​ចេញពី​ស្រុក​ទៅកាន់​ស្រុក​ ​កាន់​នគរ​ ​រាជធានី​។​ ​មែនពិត​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​មានជោគ​អង្គ​នោះ​ ​តែង​សំដែងធម៌​ប្រោស​ពួក​សត្វ​ ​ដើម្បី​លះបង់​សេចក្ដីទុក្ខ​ទាំងពួង​ ​ក្នុង​ទី​ជិត​ស្ទឹង​នេរ​ញ្ជ​រា​ ​ខ្ញុំ​នឹង​ទៅ​ក្នុង​សំណាក់​នៃ​ព្រះសម្ពុទ្ធ​នោះ​ ​ព្រះអង្គ​នឹងជា​គ្រូ​នៃ​ខ្ញុំ​។​ ​
 ​ឥឡូវនេះ​ ​អ្នក​គប្បី​ទូល​រៀបរាប់​អំពី​កិច្ច​ថ្វាយបង្គំ​ ​(​របស់ខ្ញុំ​)​ ​ចំពោះ​ព្រះ​លោកនាថ​ ​ជា​បុគ្គល​ប្រសើរ​ ​រួចហើយ​ធ្វើ​ប្រទក្សិណ​ ​ឧទ្ទិស​នូវ​ទក្ខិណាទាន​។​ ​
 ម្នាលនាង​ចា​បា​ ​នាង​ពោល​នូវ​ពាក្យ​នោះ​យ៉ាងណា​ ​យើង​គប្បី​បាន​ ​(​អាច​ឲ្យ​)​ ​នូវ​ចំណែក​បុណ្យ​នោះ​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ទូល​រៀបរាប់​នូវ​កិច្ច​ថ្វាយបង្គំ​របស់​នាង​ ​ចំពោះ​ព្រះ​លោកនាថ​ ​ជា​បុគ្គល​ប្រសើរ​ ​និង​ធ្វើ​ប្រទក្សិណ​ ​ឧទ្ទិស​នូវ​ទក្ខិណាទាន​ ​(​បុណ្យ​)​។​
ថយ | ទំព័រទី ២០១ | បន្ទាប់