​ឱ​នាង​ជា​វាសិ​ដ្ឋ​គោត្រ​ ​នាង​និយាយ​សំដី​បែបនេះ​ ​អស្ចារ្យ​ណាស់​ ​នាង​ដឹង​ច្បាស់​នូវ​ធម៌​របស់​អ្នកណា​ ​ទើប​និយាយ​សំដី​បែបនេះ​។​
 ម្នាល​ព្រាហ្មណ៍​ ​ព្រះសម្ពុទ្ធ​អង្គ​នោះ​ ​សំដែងធម៌​ដល់​សត្វ​ទាំងឡាយ​ ​ដើម្បី​លះបង់​នូវ​ទុក្ខ​ទាំងពួង​ ​ជិត​នគរ​មិថិលា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ខ្ញុំ​បាន​ស្ដាប់ធម៌​របស់​ព្រះ​អរហន្ដ​អង្គ​នោះ​ ​ដែល​ជា​ធម៌​មិន​មាន​ឧប​ធិ​ក្កិ​លេស​ ​បានដឹង​ច្បាស់​នូវ​សច្ចធម៌​ហើយ​ក្នុង​ទីនោះ​ ​ទើប​បន្ទោបង់​នូវ​សេចក្ដីសោក​ព្រោះ​កូន​បាន​។​ ​
 ខ្ញុំ​នោះ​នឹង​ទៅ​ក្នុង​ទី​ជិត​ក្រុង​មិថិលា​ដែរ​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​ព្រះ​មានជោគ​អង្គ​នោះ​ ​គប្បី​ដោះ​ខ្ញុំ​ចាក​ទុក្ខ​ទាំងពួង​បាន​។​ ​
 ព្រាហ្មណ៍​បាន​ចួប​នឹង​ព្រះពុទ្ធ​ ​ព្រះអង្គ​ផុត​ស្រឡះ​ចាក​ ​(​កិលេស​)​ ​មិន​មាន​ឧបធិ​កិលេស​ ​ព្រះ​មុនី​ ​ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ​ ​បាន​សំដែង​ប្រាប់​ព្រាហ្មណ៍​នោះ​នូវ​សច្ចធម៌​ ​គឺ​ទុក្ខ​ ​១​ ​ហេតុ​កើតឡើង​នៃ​ទុក្ខ​ ​១​ ​ការ​កន្លង​នូវ​ទុក្ខ​ ​១​ ​មគ្គ​ប្រកបដោយ​អង្គ​ប្រាំបី​ដ៏​ប្រសើរ​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​១​។​ ​សុជាត​ព្រាហ្មណ៍​មាន​សច្ចធម៌​ដឹង​ច្បាស់​ហើយ​ក្នុង​ទីនោះ​ ​ពេញចិត្ត​នឹង​បព្វជ្ជា​ ​បានសម្រេច​វិជ្ជា​បី​ដោយ​រាត្រី​បី​។​ ​
 ព្រាហ្មណ៍​ពោល​ថា​ ​ម្នាល​សារថី​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ទៅ​ ​ចូរ​នាំ​រថ​នេះ​ទៅវិញ​ចុះ​ ​រួច​ចូរ​ប្រាប់​ព្រាហ្មណី​ ​កុំ​ឲ្យ​មាន​មោះមៃ​ថា​ ​ឥឡូវនេះ​ ​សុជាត​ព្រាហ្មណ៍​បួស​ហើយ​ ​បានសម្រេច​វិជ្ជា​បី​ ​ដោយ​រាត្រី​បី​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់