​ខ្ញុំ​ធើ្វ​នូវ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ផ្គុំដៃ​ ​បាន​ដើរ​ចង្ក្រម​តាម​ព្រះពុទ្ធ​ ​ព្រះអង្គ​ប្រាសចាក​ធូលី​ ​គឺ​រាគៈ​ ​ឧត្តម​ជាង​សព្វ​សត្វ​។​ ​លំដាប់នោះ​ ​ព្រះ​សាស្តា​ ​ព្រះអង្គ​ទ្រង់​ឈ្លាសវៃ​ ​ជ្រាប​នូវ​ប្រស្នា​ ​បាន​សួរ​ប្រស្នា​ចំពោះ​ខ្ញុំ​ ​ៗ​ ​ក៏​មិន​តក់ស្លុត​ ​មិន​ភិតភ័យ​ ​បាន​ឆ្លើយ​ប្រស្នា​ថ្វាយព្រះ​សាស្តា​។​ ​កាលដែល​ខ្ញុំ​ឆ្លើយ​ប្រស្នា​ចប់ហើយ​ ​ព្រះ​តថាគត​ ​ក៏​ទ្រង់​អនុមោទនា​ ​ហើយ​ទ្រង់ទត​មើល​ភិក្ខុសង្ឃ​ ​បាន​ត្រាស់​សេចក្តី​នេះ​ថា​។​ ​សោ​បា​កៈ​នេះ​ ​ប្រើប្រាស់​បច្ច័យ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​ទីដេក​ ​និង​ទី​អង្គុយ​ ​របស់​ពួក​អ្នក​ដែន​អង្គៈ​ ​មគធៈ​ណា​ ​ពួក​ជន​អ្នក​ដែន​អង្គៈ​ ​មគធៈ​នោះ​ ​ហៅ​ពេញជា​មានលាភ​។​ ​មួយទៀត​ ​ព្រះ​សាស្តា​ ​ត្រាស់​នូវ​ការ​ក្រោក​ទទួល​ ​និង​ការប្រព្រឹត្តិ​សមគួរ​ ​ថា​ជា​លាភ​របស់​ពួក​ជន​អ្នក​ដែន​អង្គៈ​ ​មគធៈ​នោះ​។​ ​(​ព្រះ​សាស្តា​ត្រាស់​ថា​)​ ​ម្នាល​សោ​បា​កៈ​ ​តាំងពី​ថ្ងៃនេះ​ជាដើម​ទៅ​ ​អ្នក​ចូរ​មក​ចួប​នឹង​តថាគត​ចុះ​ ​ម្នាល​សោ​បា​កៈ​ ​ការ​ដោះស្រាយ​ប្រស្នា​នេះឯង​ ​ចូរ​ជា​ឧបសម្បទា​របស់​អ្នក​ចុះ​។​ ​ខ្ញុំ​មាន​អាយុ​ ​៧​ ​ឆ្នាំ​ ​អំពី​កំណើត​ ​ក៏បាន​ឧបសម្បទា​ ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត​ ​ឱ​!​ ​ព្រះធម៌​ល្អ​ណាស់​តើ​។​

​សោ​បា​ក​ត្ថេ​រ​។​

ថយ | ទំព័រទី ៤ | បន្ទាប់