​បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​មាន​សោឡស​កិច្ច​ធ្វើ​ហើយ​ ​មិន​មាន​អាសវៈ​ ​រមែង​ជា​អ្នក​ត្រេកអរ​ ​ក្នុង​កិរិយា​អស់​ទៅ​នៃ​អាយុ​ ​ដូច​បុគ្គល​រួចហើយ​ចាក​ការ​សម្លាប់​។​ ​បុគ្គល​បាន​ដល់​នូវ​ធម៌​ដ៏​ឧត្តម​ ​ជា​អ្នក​មិន​ត្រូវការ​ក្នុង​លោក​ទាំងអស់​ ​រមែង​មិន​សោកសៅ​ព្រោះ​សេចក្តី​ស្លាប់​ ​ដូច​បុគ្គល​ស្ទុះ​ផុត​ចាក​ផ្ទះ​ដែល​ភ្លើង​ឆេះ​។​ ​ការ​ជួបជុំ​ដោយ​សត្វ​ ​និង​សង្ខារ​ឯណា​នីមួយ​ក្តី​ ​ការ​កើតមាន​ក្នុង​ពួក​សត្វ​ឯណា​ក្តី​ ​ទាំងអស់​នុ៎ះ​ ​មិនមែន​ជាធំ​ឡើយ​ ​ពាក្យ​នេះ​ ​ព្រះសម្មាសម្ពុទ្ធ​ ​អ្នក​ស្វែងរក​នូវ​គុណ​ធំ​ ​បាន​សំដែង​ហើយ​។​ ​បុគ្គល​ណា​ ​បានដឹង​ច្បាស់​នូវ​ព្រះពុទ្ធដីកា​ ​តាមដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ហើយ​នោះ​ ​បុគ្គល​នោះ​ ​មិន​ប្រកាន់​នូវ​ភព​នីមួយ​ឡើយ​ ​ដូច​បុរស​មិន​កាន់​ដុំដែក​ដែល​ក្ដៅ​សព្វ​។​ ​អាត្មា​មិន​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ខ្លួន​អញ​បាន​មាន​ហើយ​ទេ​ ​អាត្មា​មិន​មាន​គិតថា​ ​ខ្លួន​អញ​នឹង​មានត​ទៅ​ទេ​ ​(​ព្រោះថា​)​ ​សង្ខារ​ទាំងឡាយ​ ​ទៀងតែ​វិនាស​ទៅវិញ​ ​ហេតុ​នោះ​ ​សេចក្តី​ខ្សឹកខ្សួល​ក្នុង​សង្ខារ​ទាំងនោះ​ ​ដូចម្ដេច​កើត​។​ ​ម្នាល​ចោរ​ជាធំ​ ​បុគ្គល​ដែល​ឃើញច្បាស់​តាម​សេចក្តី​ពិត​នូវ​ការប្រជុំ​កើត​នៃ​ធម៌​ដ៏​បរិសុទ្ធ​ ​និង​តំណ​នៃ​សង្ខារ​ដ៏​បរិសុទ្ធ​ ​ភ័យ​មិន​មាន​ឡើយ​។​ ​បុគ្គល​ដែល​ឃើញច្បាស់​ដោយ​បញ្ញា​នូវ​លោក​ ​ប្រាកដ​ស្មើដោយ​ស្មៅ​ ​និង​កំណាត់ឈើ​ ​ក្នុង​កាលណា​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់