​បុគ្គល​រមែង​មិនដឹង​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ ​តែ​មាន​រសផ្អែម​ឆ្ងាញ់​ពិសា​ ​ដែល​មាន​សេចក្តី​ស្រឡាញ់​ជា​ចំណង​ ​ដូច​កាំបិតកោរ​ ​ដែលគេ​លាប​ប្រឡាក់​ដោយ​ទឹកឃ្មុំ​។​ ​បុគ្គល​អ្នក​ត្រេកអរ​ក្រៃពេក​ ​ក្នុង​រូប​ស្រ្តី​ផង​ ​ក្នុង​រស​នៃ​ស្រ្តី​ផង​ ​ក្នុង​ការ​ប៉ះពាល់​នូវ​កាយ​នៃ​ស្រ្តី​ផង​ ​ក្នុង​ក្លិន​នៃ​ស្រី​ផង​ ​រមែង​បាន​នូវ​សេចក្តី​ទុក្ខ​ផ្សេង​ ​ៗ​។​ ​ខ្សែ​នៃ​តណ្ហា​ទាំង​ ​៥​ ​របស់​ស្រ្តី​ទាំងអស់​ ​រមែង​ហូរ​ទៅ​ក្នុង​ទ្វារ​នៃ​បុរស​ទាំង​ ​៥​ ​ដែរ​ ​បុគ្គល​ណា​ ​មានការ​ព្យាយាម​ ​អាច​ធើ្វ​នូវ​ការ​បិទ​រាំង​នូវ​ខ្សែ​តណ្ហា​ទាំងនោះ​ ​(​មិន​ឲ្យ​កើតឡើង​បាន​)​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ប្រយោជន៍​ ​ជា​អ្នក​ឋិតនៅ​ក្នុង​ធម៌​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​អ្នកមាន​បញ្ញា​ជា​គ្រឿង​ពិចារណា​ ​បុគ្គល​នោះ​ ​គប្បី​ត្រេកអរ​ ​ធើ្វ​នូវ​កិច្ច​ប្រកបដោយ​ធម៌​ ​និង​អត្ថ​។​ ​ម៉្យាងទៀត​ ​កិច្ច​ដែល​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​រមែង​លិច​ចុះ​ ​បុគ្គល​គប្បី​វៀរ​នូវ​កិច្ច​ដែល​មិន​មានប្រយោជន៍​ ​អ្នកប្រាជ្ញ​មិន​មាន​សេចក្តី​ប្រមាទ​ ​តែង​សំគាល់​នូវ​កិច្ច​នោះ​ថា​ ​ជា​អំពើ​មិន​គួរ​ធើ្វ​។​ ​មួយទៀត​ ​កិច្ច​ណា​ ​ប្រកបដោយ​ប្រយោជន៍​ក្តី​ ​សេចក្តី​ត្រេកអរ​ណា​ ​ប្រព្រឹត្តទៅ​ក្នុង​ធម៌​ក្តី​ ​បុគ្គល​គប្បី​ប្រព្រឹត្ត​កាន់​យក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​ត្រេកអរ​នោះ​ ​ព្រោះថា​ ​សេចក្តី​ត្រេកអរ​នោះ​ ​ជា​គុណជាតិ​ដ៏​ឧត្តម​។​ ​បុគ្គល​ណា​សម្លាប់​ ​វាយ​ ​ឬ​ធើ្វ​ឲ្យ​អ្នកដទៃ​សោកសៅ​ ​ហើយ​ប្លន់​ដណ្ដើម​ ​(​យក​ទ្រព្យ​)​ ​នៃ​ពួក​ជន​ដទៃ​ ​ដោយ​ការ​កំហែង​ ​បុគ្គល​នោះ​ ​រមែង​នាំទៅ​នូវ​ទ្រព្យ​ជា​របស់​ពួក​ជន​ដទៃ​ ​ដោយ​ឧបាយ​ទាំង​តូច​ទាំង​ធំ​បាន​។​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់