​ព្យញ្ជនៈ​ណា​របស់​ជន​មាន​ជាតិ​ល្អ​ ​ព្យញ្ជនៈ​ ​(​និង​អនុព្យញ្ជនៈ​)​ ​ទាំងអស់​នោះ​ ​ជាម​ហា​បុរិស​លក្ខណៈ​ ​មាន​ក្នុង​ព្រះ​កាយ​របស់​ព្រះអង្គ​។​ ​ព្រះអង្គ​មាន​ព្រះនេត្រ​ថ្លា​ ​មាន​ព្រះ​ភក្រ្ត​ល្អ​ ​មាន​ទំហំ​ ​និង​កម្ពស់​សមសួន​ ​មាន​ព្រះ​កាយ​ត្រង់​ ​មាន​រស្មី​រុងរឿង​ ​ក្នុង​កណ្ដាល​នៃ​ពួក​សមណៈ​ ​ដូច​ព្រះអាទិត្យ​។​ ​បពិត្រ​ភិក្ខុ​ ​ព្រះអង្គ​មាន​រូបល្អ​ ​គួរ​ជាទី​រមិលមើល​ ​មាន​ស្បែក​ដ៏​ភ្លឺ​ថ្លា​ដូច​មាស​ ​ព្រះអង្គ​មាន​សម្បុរ​ដ៏​ឧត្តម​យ៉ាងនេះ​ ​តើមាន​ប្រយោជន៍អ្វី​ដោយ​សមណភាព​។​ ​ព្រះអង្គ​គួរ​បាន​ជា​ស្ដេច​ចក្រពត្តិ​ ​ដូច​គោ​ឧសភៈ​ក្នុង​រថ​ ​ជាធំ​ ​(​លើ​ផែនដី​)​ ​មាន​សមុទ្រ​ទាំងបួន​ ​ជាទីបំផុត​ ​មានជ័យ​ជម្នះ​ ​ជា​ឥស្សរៈ​របស់​អ្នក​ជម្ពូទ្វីប​។​ ​បពិត្រ​ព្រះ​គោតម​ ​ពួក​ក្សត្រិយ៍​ជា​ស្ដេច​ចំណុះ​ ​តែង​ចុះចូល​នឹង​ព្រះអង្គ​ ​សូម​ព្រះអង្គ​សោយរាជ្យ​ ​ជា​រាជាធិរាជ​ ​ដ៏​ធំជាង​ពួក​មនុស្ស​ចុះ​។​ ​
 (​ព្រះមានព្រះភាគ​ត្រាស់​ថា​)​ ​ម្នាល​សេ​លៈ​ ​តថាគត​ ​ជា​ធម្មរាជ​ ​ជា​ស្ដេច​ប្រសើរ​ ​អាច​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ​តាម​ធម៌​ ​ជាច​ក្រ​ដែល​អ្នកណាមួយ​មិន​អាច​ឲ្យ​ប្រព្រឹត្តទៅ​បាន​។​
 (​សេល​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​គោតម​ ​ព្រះអង្គ​ទ្រង់​ប្ដេជ្ញា​ថា​ ​ព្រះអង្គ​ជា​អ្នក​ត្រាស់​ដឹង​ ​ទ្រង់​ត្រាស់​ថា​ ​តថាគត​ជា​ធម្មរាជ​ ​ជា​ស្ដេច​ប្រសើរ​ ​អាច​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ​តាម​ធម៌​បាន​។​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់