​ថេរគាថា​ ​អដ្ឋ​ក​និបាត​


 [​២៣០​]​ ​បព្វជិត​មិន​គប្បី​ធើ្វ​នូវ​កម្ម​ច្រើន​ទេ​ ​គប្បី​លះបង់​ជន​ ​(​បាបមិត្ត​)​ ​មិន​គប្បី​ខ្វល់ខ្វាយ​ ​(​ដើម្បី​លាភ​ទេ​)​ ​ព្រោះ​បព្វជិត​អ្នក​ខ្វល់ខ្វាយ​ ​ជាប់ចិត្ត​ក្នុង​រស​ ​រមែង​លះបង់​ប្រយោជន៍​ដែល​នាំមក​នូវ​សេចក្តី​សុខ​។​ ​ការថ្វាយបង្គំ​ ​និង​ការ​បូជា​ណា​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ពួក​ព្រះ​អរិយៈ​ ​ដឹង​ច្បាស់​នូវ​ការថ្វាយបង្គំ​ ​និង​ការ​បូជា​នោះ​ថា​ ​ដូចជា​ភក់​ ​ទាំង​ដឹង​ថា​ ​ជា​សរ​ដ៏​ឆ្មារ​ ​គេក​ម្រ​ដក​បាន​ ​ជា​គ្រឿង​សកា្ក​រៈ​ដែល​បុរស​អាក្រក់​ ​លះបង់​បាន​ដោយ​កម្រ​។​
 បុគ្គល​មិន​គប្បី​សេព​នូវ​អំពើអាក្រក់​ដោយខ្លួនឯង​ ​ព្រោះ​បំពេញ​ ​(​ទុក្ខ​)​ ​ដល់​សត្វ​ដទៃ​ ​(​ទាំង​មិន​ញ៉ាំង​បុគ្គល​ដទៃ​ ​ឲ្យ​សេព​នូវ​អំពើអាក្រក់​នោះ​)​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​ផៅពង្ស​។​ ​បុគ្គល​ជា​ចោរ​ ​ព្រោះ​ពាក្យ​អ្នកដទៃ​ក៏ទេ​ ​បុគ្គល​ជា​អ្នកប្រាជ្ញ​ ​ព្រោះ​ពាក្យ​អ្នកដទៃ​ក៏ទេ​ ​បុគ្គល​ដឹងខ្លួន​ឯង​យ៉ាងណា​ ​សូម្បី​ពួក​ទេវតា​ ​ក៏​ដឹង​បុគ្គល​នោះ​ ​ដូច្នោះ​ដែរ​។​ ​ពួក​ជន​ផ្តេសផ្តាស​ ​រមែង​មិនដឹង​ច្បាស់​ថា​ ​យើង​ទាំងឡាយ​នឹង​លំបាក​ក្នុង​លោក​នេះ​ ​តែ​ពួក​ជន​ណា​ ​ដឹង​ច្បាស់​ក្នុង​ដំណើរ​នោះ​ ​ការ​ជំលោះ​ ​តែង​ស្ងប់​រម្ងាប់​ទៅ​ ​អំពីសំណាក់​ពួក​ជន​នោះ​។​ ​បុគ្គល​ប្រកបដោយ​បញ្ញា​ ​បើទុកជា​អស់​សម្បត្តិ​រលីងធេង​ ​ក៏​ឈ្មោះថា​រស់នៅ​ ​ឯ​បុគ្គល​មានសម្បត្តិ​ ​ឈ្មោះថា​មិន​រស់នៅ​ ​ព្រោះ​ការ​មិនបាន​នូវ​បញ្ញា​។​ ​
ថយ | ទំព័រទី ៧ | បន្ទាប់