​(​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​ម្នាល​អង្គុលី​មាល​ ​តថាគត​ឈ្មោះថា​ ​ឈប់​ ​ព្រោះ​ដាក់​បង់​នូវ​អាជ្ញា​ ​ចំពោះ​ពួក​សត្វ​ទាំងពួង​គ្រប់​កាល​ហើយ​ ​ចំណែកខាង​អ្នក​ ​ជា​បុគ្គល​មិន​សង្រួម​ក្នុង​ពួក​សត្វ​ ​ព្រោះហេតុនោះ​ ​តថាគត​ទើប​ឈ្មោះថា​ ​ឈប់​ ​ឯ​អ្នក​ឈ្មោះថា​ ​មិនឈប់​ទេ​។​ ​
 (​អង្គុលិមាល​ចោរ​ ​ពោល​ថា​)​ ​យូរណាស់​មក​ហើយ​ ​ព្រះ​សមណៈ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ដែលគេ​បូជា​ ​ទើបតែនឹង​យាង​មកកាន់​ព្រៃធំ​ ​(​ដើម្បី​អនុគ្រោះ​)​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​នឹង​លះបង់​នូវ​បាប​ដ៏​ច្រើន​ ​ព្រោះ​បាន​ស្ដាប់​ព្រះ​គាថា​ដែល​ប្រកបដោយ​ធម៌​របស់​ព្រះអង្គ​។​ ​អង្គុលិមាល​ចោរ​ពោល​ដូច្នេះហើយ​ ​ក៏​ទំលាក់​ចោល​នូវ​ដាវ​ ​និង​អាវុធ​ ​ទៅ​ក្នុង​ត្រពាំង​ ​ក្នុង​ជ្រោះ​ ​ក្នុង​រណ្ដៅ​ ​អង្គុលិមាល​ចោរ​ ​បាន​ថ្វាយបង្គំ​នូវ​ព្រះបាទ​ទាំងឡាយ​ ​នៃ​ព្រះ​សុគត​ ​ហើយ​សុំ​ផ្នួស​នឹង​ ​ព្រះពុទ្ធ​ ​ក្នុង​ទីនោះ​ឯង​។​ ​
 ព្រះមានព្រះភាគ​អង្គ​ណា​ ​ជា​ព្រះពុទ្ធ​ប្រកបដោយ​ករុណា​ ​ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ជា​សាស្ដា​នៃ​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បាន​ត្រាស់​នឹង​អង្គុលិមាល​ចោរ​ ​ក្នុង​កាលនោះ​ថា​ ​អ្នក​ចូរ​មក​ជា​ភិក្ខុ​ចុះ​ ​ភិក្ខុភាព​នុ៎ះឯង​ ​ក៏​សម្រេច​ដល់​អង្គុលិមាល​ចោរ​នោះ​។​
ថយ | ទំព័រទី ៧១ | បន្ទាប់