​នាកាល​ព្រះសម្ពុទ្ធ​ទ្រង់​បរិនិព្វាន​ហើយ​ ​ធម៌​ដទៃ​ ​គឺ​ចិត្ត​ ​និង​ចេតសិក​ ​មិន​មាន​ទៀត​ទេ​។​ ​ម្នាល​ទេវតា​ ​ឈ្មោះ​ជាលិនី​ ​ឥឡូវនេះ​ ​(​អាត្មា​)​ ​មិន​មានការ​អាស្រ័យ​នៅក្នុង​ពួក​ទេវតា​ទៀត​ឡើយ​ ​ជាតិ​សង្សារ​ ​របស់​អាត្មា​ក៏​អស់ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទេ​។​ ​
 ភិក្ខុ​ណា​ ​អាច​ដឹង​ច្បាស់​នូវ​លោក​ ​មាន​ចំណែក​មួយ​ពាន់​ ​ព្រមទាំង​ព្រហ្មលោក​ ​ក្នុង​មួយរំពេច​បាន​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​ស្ទាត់​ក្នុង​ឥទ្ធិ​គុណ​ ​ក្នុង​ចុតូ​ប​បាត​ញ្ញាណ​ ​រមែង​ឃើញ​ពួក​ទេវតា​ ​ក្នុង​កាលគួរ​។​ ​ក្នុង​កាលមុន​ ​ខ្ញុំ​បាន​កើតជា​បុរស​កំសត់​ ​ឈ្មោះ​អន្ន​ភារៈ​ ​ជា​អ្នកធ្វើការ​ឈ្នួល​ ​ដើម្បី​អាហារ​ ​បាន​ផ្គត់ផ្គង់​សមណៈ​ ​(​ព្រះ​បច្ចេកពុទ្ធ​)​ ​ឈ្មោះ​ឧប​រិដ្ឋៈ​ ​ជា​អ្នកមាន​យស​។​ ​ពួក​ជន​អ្នកចេះដឹង​ ​តែង​ស្គាល់​ខ្ញុំ​ថា​ ​ខ្ញុំ​នោះ​ឈ្មោះ​អនុ​រុទ្ធ​ ​កើត​ក្នុង​សក្យត្រកូល​ ​ជា​អ្នក​បរិបូណ៌​ដោយ​របាំ​ ​និង​ចំរៀង​ ​ភ្ញាក់​រលឹក​ដោយ​គ្រឿង​ប្រគំ​។​ ​ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​ ​ជា​សាស្តា​ ​មិន​មាន​ភ័យ​អំពី​ទីណា​ ​ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះសម្ពុទ្ធ​នោះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​។​ ​ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស​ ​ដែល​ជា​លំនៅ​របស់​អាត្មា​ធ្លាប់​នៅក្នុង​កាលមុន​ ​ក្នុង​ទេវលោក​ឈ្មោះ​តាវត្តិង្ស​ ​បាន​ឋិតនៅ​ក្នុង​ជាតិ​ជា​សក្កៈ​ ​(​ព្រះឥន្ទ្រ​)​។​ ​អាត្មា​បាន​ជាធំ​ក្នុង​មនុស្ស​ ​សោយរាជ្យ​អស់​ ​៧​ ​ជាតិ​ ​ជាធំ​លើ​ផែនដី​ ​មាន​សមុទ្រ​ទាំងបួន​ ​ជាទីបំផុត​ ​មានជ័យ​ជំនះ​ ​ជា​ឥស្សរៈ​ក្នុង​ជម្ពូទ្វីប​
ថយ | ទំព័រទី ៧៧ | បន្ទាប់