​កាលដែល​ព្រះ​លោកនាថ​ជា​ឧត្តមបុរស​ ​មាន​ព្រះជន្ម​នៅឡើយ​ ​ការប្រព្រឹត្តិ​របស់​ពួក​ភិក្ខុ​ ​មាន​ដោយឡែក​ ​ឥឡូវនេះ​ ​(​ការប្រព្រឹត្តិ​)​ ​ក៏​ប្រាកដ​ដោយឡែក​។​ ​ពួក​ភិក្ខុ​ជា​អ្នក​សន្ដោស​ក្នុង​បច្ច័យ​តាម​មាន​តាម​បាន​ ​បាន​ប្រើប្រាស់​នូវ​ចីវរ​ ​គ្រាន់តែ​ជា​គ្រឿង​ការពារ​នូវ​ត្រជាក់​ ​និង​ខ្យល់​ ​គ្រាន់តែ​ជា​គ្រឿង​បិទបាំង​នូវ​កេរ្ដិ៍​ខ្មាស​។​ ​ពួក​ភិក្ខុ​ជា​អ្នក​មិន​ជាប់​ ​មិន​ជ្រប់​ ​បាន​បរិភោគ​របស់​ថ្លៃថ្លា​ក្តី​ ​សៅហ្មង​ក្ដី​ ​តិច​ក្តី​ ​ច្រើន​ក្ដី​ ​ដើម្បី​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ប៉ុណ្ណោះ​។​ ​ពួក​ភិក្ខុ​មិនបាន​ខ្វល់ខ្វាយ​ក្នុង​ភេសជ្ជ​បច្ច័យ​ ​ជា​បរិក្ខារ​នៃ​ជីវិត​ខ្លាំងពេក​ ​ដូចជា​ខ្វល់ខ្វាយ​ក្នុង​ធម៌​ជាទី​អស់​នៃ​អាសវៈ​ទេ​។​ ​ពួក​ភិក្ខុ​ចំរើន​រឿយ​ ​ៗ​ ​នូវ​វិវេក​ធម៌​ ​ប្រព្រឹត្ត​ឈម​ទៅ​រក​វិវេក​ ​នៅក្នុង​ព្រៃ​ទៀប​គល់​នៃ​ឈើ​ក្នុង​ជ្រោះ​ ​និង​ក្នុង​គុហា​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​បន្ទាបខ្លួន​ ​តាំង​មាំ​ ​(​ក្នុង​សាសនា​)​ ​ជា​អ្នក​ចិញ្ចឹម​ងាយ​ ​ជា​អ្នកមាន​ចិត្តទន់​ ​មានចិត្ត​មិន​រឹងត្អឹង​ ​មិន​ច្របូកច្របល់​ដោយ​កិលេស​ ​មិន​មាន​មាត់រឹង​ ​ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​ការ​គិតរក​ប្រយោជន៍​ ​(​ខ្លួន​ ​និង​អ្នកដទៃ​)​។​ ​ព្រោះហេតុនោះ​ ​ដំណើរ​ទៅ​ ​និង​ការ​បរិភោគ​ ​ការ​សេព​ ​(​របស់​ពួក​ភិក្ខុ​)​ ​គួរ​ជាទី​ជ្រះថ្លា​ ​ទាំង​មាន​ឥរិយាបថ​ ​ដូច​ធារ​នៃ​ប្រេង​ដ៏​ស្និទ្ធ​ល្អ​។​ ​ព្រះ​ថេរៈ​ទាំងនោះ​ ​មាន​អាសវៈ​ទាំងពួង​អស់ហើយ​ ​មាន​ឈាន​ច្រើន​ ​មានប្រយោជន៍​ច្រើន​ ​ឥឡូវនេះ​ ​បរិនិព្វាន​ហើយ​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​បែប​នោះ​ ​មាន​តិច​។
ថយ | ទំព័រទី ៧៩ | បន្ទាប់