​ន​តំ​ទឡ្ហ​វគ្គ​ ​ទី៦​
​ពន្ធនាគារ​ជាតក​ ​ទី១​


 [​២៥១​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ចំណង​ណា​ ​កើតអំពី​ដែក​ក្ដី​ ​កើតអំពី​ឈើ​ក្ដី​ ​កើតអំពី​ស្មៅ​ដំណេក​ទន្សាយ​ក្ដី​ ​ចំណង​នោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​មិន​ហៅថា​ចំណង​មាំ​ឡើយ​ ​ជន​ទាំងឡាយ​មាន​សេចក្ដីត្រេកអរ​ដ៏​ក្រៃលែង​ ​ក្នុង​កែវមណី​ ​និង​កុណ្ឌល​ទាំងឡាយ​ផង​ ​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​កូន​ ​និង​ប្រពន្ធ​ទាំងឡាយ​ផង​។​
 [​២៥២​]​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពោល​ថា​ ​ចំណង​នុ៎ះ​មាំ​ ​អាច​ទាញ​សត្វ​ទំលាក់​ចុះ​ក្នុង​អបាយ​ ​ជា​ចំណង​ដ៏​ធូរ​ ​តែ​បុគ្គល​ស្រាយ​បាន​ដោយ​ក្រ​ ​ចំណែកខាង​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​កាត់​នូវ​ចំណង​ ​គឺ​កិលេស​នេះ​ ​ហើយ​មិន​មាន​សេចក្ដី​អាឡោះអាល័យ​ ​បាន​លះបង់​នូវ​សេចក្ដីសុខ​ក្នុង​កាម​ ​ចៀសចេញ​ទៅ​។​

​ចប់​ ​ពន្ធនាគារ​ជាតក​ ​ទី១​។​


​កេ​ឡិ​សីល​ជាតក​ ​ទី២​


 [​២៥៣​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ហង្ស​ទាំងឡាយ​ក្ដី​ ​ក្រៀល​ទាំងឡាយ​ក្ដី​ ​ក្ងោក​ទាំងឡាយ​ក្ដី​ ​ដំរី​ទាំងឡាយ​ក្ដី​ ​ពួក​ម្រឹគ​ពិសេស​ក្ដី​ ​សត្វ​ទាំងអស់​ ​រមែង​ខ្លាច​សត្វ​សីហៈ​ ​(​ព្រោះ​)​ ​ការ​ប្រៀបផ្ទឹម​ក្នុង​កាយ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់