វីរ​កជា​ត​ក​ ​ទី៤​


 [​២៥៧​]​ ​(​ប្រពន្ធ​របស់​ក្អែកគោក​ ​សួរ​ថា​)​ ​នែ​ក្អែកទឹក​ឈ្មោះ​វីរ​កៈ​ ​អ្នក​ឃើញ​សត្វស្លាប​ដែល​ពោល​ពាក្យពីរោះ​ ​មា​នភ្នួ​ត​ក​ដូច​ជា​ភ្នួ​ត​ក​នៃ​ក្ងោក​ ​ជា​ក្អែកគោក​ឈ្មោះ​សវិ​ដ្ឋ​កៈ​ ​ជា​ប្ដី​របស់ខ្ញុំ​ដែរ​ឬ​។​
 [​២៥៨​]​ ​(​ក្អែកទឹក​ពោធិសត្វ​ ​ពោល​ថា​)​ ​ក្អែ​កស​វិ​ដ្ឋ​កៈ​ ​កាល​ធ្វើតាម​សត្វស្លាប​ ​អ្នក​ត្រាច់​ទៅ​ក្នុងទឹក​ ​និង​លើគោក​ ​បាន​បរិភោគ​ត្រី​ស្រស់​ជានិច្ច​នោះ​ ​ត្រូវ​សារាយ​ព័ន្ធព័ទ្ធ​ស្លាប់​ទៅ​ហើយ​។​

​ចប់​ ​វីរ​កជា​ត​ក​ ​ទី៤​។​


​គង្គេ​យ្យ​ជាតក​ ​ទី៥​


 [​២៥៩​]​ ​(​អណ្ដើក​ ​ពោល​ថា​)​ ​ត្រី​ទាំងឡាយ​ ​នៅក្នុង​ទន្លេ​គង្គា​ក៏​ល្អ​ ​ត្រី​ទាំងឡាយ​នៅក្នុង​ទន្លេ​យមុនា​ក៏​ល្អ​ ​តែ​បុរស​មាន​ជើង​ ​៤​ ​នេះ​(​១​)​ ​មាន​បរិមណ្ឌល​ដូចដើម​ជ្រៃ​ផង​ ​មានក​វែង​ដូច​ចន្ទោល​នៃ​រថ​ផង​ ​ល្អ​រុងរឿង​លើស​អ្នក​ទាំងឡាយ​រាល់គ្នា​ទៅទៀត​។​
 [​២៦០​]​ ​(​ត្រី​ទាំងឡាយ​ ​ពោល​ថា​)​ ​យើង​សួរ​ហេតុ​ណា​ ​មិន​ប្រាប់​ហេតុ​នោះ​ ​យើង​សួរ​ហើយ​ត្រឡប់​ប្រាប់​ហេតុ​ដទៃ​វិញ​ ​សត្វ​សរសើរ​តែខ្លួន​ឯងនេះ​ ​មិន​គាប់ចិត្ត​យើង​ទេ​។​

​ចប់​ ​គង្គេ​យ្យ​ជាតក​ ​ទី៥​។​


​(​១​)​ ​បុរស​មាន​ជើង​ ​៤​ ​នេះ​ ​សំដៅយក​អណ្តើក​នេះឯង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់