​កន្ទ​គ​លក​ជាតក​ ​ទី១០​


 [​២៦៩​]​ ​(​សត្វ​សសេះ​ឈ្មោះ​កន្ទ​គ​លកៈ​ ​ពោល​ថា​)​ ​ម្នាល​សសេះ​ឈ្មោះ​ខ​ទិ​រ​វនិយៈ​ដ៏​ចំរើន​ ​អំបែងក្បាល​បែក​ហើយ​ ​ដោយ​ការប្រហារ​តែម្ដង​ ​ឰដ៏​ដើមឈើ​ណា​ ​ដើមឈើ​នេះ​ ​មាន​ស្លឹក​ល្អិត​ប្រកបដោយ​បន្លា​ ​តើ​ជា​ឈើ​ឈ្មោះ​អ្វី​។​
 [​២៧០​]​ ​(​ខ​ទិ​រនិ​វយ​បក្សី​ ​ពោល​ថា​)​ ​ឱ​ហ្ន៎​ ​សសេះ​នេះ​ ​កាល​ចោះ​នូវ​ឈើ​ក្នុង​ព្រៃ​ទាំងឡាយ​ ​បាន​ហើរ​ទៅ​ក្នុង​ពួក​ឈើ​មិន​មាន​ខ្លឹម​ ​ជា​ចំណែក​នៃ​ឈើស្ងួត​ ​ក្នុង​កាលជាខាងក្រោយមក​ ​សសេះ​ ​(​នេះ​)​ ​បាន​ហើរ​មក​ទំ​លាយ​អំបែងក្បាល​ ​(​របស់​ខ្លួន​)​ ​នឹង​ដើម​សង្កែ​ ​ជា​ឈើ​(​១​)​ ​មាន​ខ្លឹម​អំពី​កំណើត​។​

​ចប់​ ​កន្ទ​គ​លក​ជាតក​ ​ទី១០​។​
​ចប់​ ​ន​តំ​ទឡ្ហ​វគ្គ​ ​ទី៦​។​
​ឧទ្ទាន​នៃ​ន​តំ​ទឡ្ហ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ចំណង​មាំ​ ​១​ ​ហង្ស​ប្រសើរ​ ​១​ ​ស្ដេច​នាគ​ឈ្មោះ​វិរូបក្ខៈ​ ​១​ ​ក្អែកគោក​ឈ្មោះ​សវិ​ដ្ឋ​កៈ​ ​១​ ​ត្រី​ដ៏​ប្រសើរ​ ​១​ ​ប្រើស​ ​១​ ​ស្ដេច​ឈ្មោះ​អស្ស​កៈ​ ​១​ ​ផ្លែស្វាយ​ដ៏​ប្រសើរ​ ​១​ ​មាន់​ ​១​ ​សសេះ​ ​១​ ​ត្រូវជា​ ​១០​។​

​(​១​)​ ​ន័យ​ដោយ​ច្រើន​ ​គេ​ប្រែថា​ ​ដើម​គ​គី​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់