​បុណ្ណ​នទី​ជាតក​ ​ទី៤​


 [​២៧៧​]​ ​(​ព្រះរាជា​ទ្រង់​លិខិត​ក្នុង​ព្រះរាជ​សាសន៍​ថា​)​ ​ជន​ទាំងឡាយ​ពោល​នូវ​ស្ទឹង​ ​ដែល​ល្មម​សត្វ​ណា​ផឹក​បាន​ ​ថា​ជា​ស្ទឹង​ពេញ​ហើយ​ផង​ ​ជន​ទាំងឡាយ​ពោល​នូវ​សន្ទូង​ ​ដែល​ល្មម​សត្វ​ណា​ពួន​បាន​ ​ថា​ជា​សន្ទូង​កើត​ហើយ​ផង​ ​ជន​ទាំងឡាយ​ហៅរក​នូវ​បុគ្គល​ដែល​ទៅ​ហើយ​កាន់​ទី​ឆ្ងាយ​ដោយ​សត្វ​ណា​ផង​ ​សត្វ​នោះ​ ​យើង​នាំមក​ហើយ​ដើម្បី​អ្នក​ ​ម្នាល​ព្រាហ្មណ៍​ ​ចូរ​អ្នក​បរិភោគ​ ​(​នូវ​សាច់​ក្អែក​នេះ​)​ ​ចុះ​។​
 [​២៧៨​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​កាលណា​ស្ដេច​រឭក​អញ​ ​សូម្បីតែ​សាច់​ក្អែក​ក៏​ផ្ញើ​មក​ ​(​កាល​ស្ដេច​បាន​)​ ​ហង្ស​ក្ដី​ ​ក្រៀល​ក្ដី​ ​ក្ងោក​ក្ដី​ ​(​ហេតុអ្វី​ក៏​មិន​រឭក​)​ ​ការ​មិន​រឭក​នេះឯង​ ​ជា​សេចក្ដី​លាមក​បំផុត​ ​(​ក្នុង​លោក​)​។​

​ចប់​ ​បុណ្ណ​នទី​ជាតក​ ​ទី៤​។​


​ក​ច្ឆ​ប​ជាតក​ ​ទី៥​


 [​២៧៩​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​អណ្ដើក​ ​កាលបើ​ឈើ​ ​ខ្លួន​ពាំ​ស៊ប់​ហើយ​ ​ហា​និយាយ​សម្លាប់​នូវ​ខ្លួនឯង​ ​ឈ្មោះថា​សម្លាប់​ដោយ​វាចា​របស់​ខ្លួន​។​
ថយ | ទំព័រទី ១១០ | បន្ទាប់