[​២៨៦​]​ ​ព្រោះថា​ ​បុគ្គល​កោង​តប​ទាំងឡាយ​ ​រមែង​មាន​ចំពោះ​បុគ្គល​អ្នក​កោង​ ​បុគ្គល​អ្នក​បោក​ប្រាស​ ​ដទៃ​អំពី​បុគ្គល​អ្នក​បោក​ប្រាស​ ​រមែង​មាន​ ​(​ដល់​)​ ​បុគ្គល​អ្នក​បោក​ប្រាស​ ​ម្នាល​បុរស​អ្នក​បាត់​កូន​ ​អ្នក​ចូរ​ឲ្យ​នូវ​ផាល​ដល់​បុរស​អ្នក​បាត់​ផាល​ ​កុំ​ឲ្យ​អ្នក​បាត់​ផាល​លួច​កូន​អ្នក​ទៅ​ឡើយ​។​

​ចប់​ ​កូដ​វាណិជ​ជាតក​ ​ទី៨​។​


​គរ​ហិត​ជាតក​ ​ទី៩​


 [​២៨៧​]​ ​(​ពានរ​ពោធិសត្វ​ ​ពោល​ថា​)​ ​វាចា​ដែល​ពោល​ថា​ ​ប្រាក់​របស់​អញ​ ​មាស​របស់​អញ​ ​អស់​យប់​ ​និង​ថ្ងៃនេះ​ ​ជា​វាចា​របស់​មនុស្ស​ទាំងឡាយ​អ្នក​ឥត​ប្រាជ្ញា​ ​មិនឃើញ​អរិយធម៌​។​
 [​២៨៨​]​ ​ក្នុង​ផ្ទះ​មួយ​ ​មាន​ម្ចាស់ផ្ទះ​ពីរ​ ​ៗ​ ​នាក់​ ​បណ្ដា​ម្ចាស់ផ្ទះ​ពីរ​នាក់​នោះ​ ​ម្ចាស់ផ្ទះ​ម្នាក់​(​១​)​ ​មិន​មាន​ពុកមាត់​ ​មាន​ដោះយារ​ចុះ​ ​មាន​ផ្នួងសក់​បួង​ហើយ​ ​មាន​ត្រចៀក​ចោះ​ប្រដាប់​ហើយ​ ​ដែលគេ​ទិញ​ដោយ​ទ្រព្យ​ដ៏​ច្រើន​ ​ម្ចាស់ផ្ទះ​នោះ​ ​តែង​ពោល​ចាក់ដោត​នូវ​ជន​នោះ​។​

​ចប់​ ​គរ​ហិត​ជាតក​ ​ទី៩​។​


​(​១​)​ ​សំដៅយក​មនុស្ស​ស្រី​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់