​គូថ​បាណក​ជាតក​ ​ទី៧​


 [​៣០៣​]​ ​(​សត្វ​កំពោង​ ​ពោល​ថា​)​ ​អ្នកជា​សត្វ​ក្លៀវក្លា​ ​មក​ចួប​ប្រទះ​នឹង​យើង​ជា​អ្នក​ក្លៀវក្លា​ ​មាន​សេចក្ដី​ប្រឹងប្រែង​ ​អាច​ប្រហារ​គ្នា​បាន​ ​នែ​ដំរី​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ត្រឡប់​មក​ ​អ្នកខ្លាច​ឬ​ ​បាន​ជា​រត់​ទៅ​ ​អ្នកស្រុក​អង្គៈ​ ​និង​មគធៈ​ទាំងឡាយ​ ​ចូរ​មើល​សេចក្ដីព្យាយាម​ ​របស់​យើង​ ​និង​អ្នក​។​
 [​៣០៤​]​ ​(​ដំរី​ ​ពោល​ថា​)​ ​យើង​នឹង​មិន​សម្លាប់​អ្នក​ដោយ​ជើង​ ​មិន​សម្លាប់​ដោយ​ភ្លុក​ ​មិន​សម្លាប់​ដោយ​ប្រមោយ​ទេ​ ​យើង​នឹង​សម្លាប់​អ្នក​ដោយ​អាចម៍​ ​សត្វ​ស្អុយ​ ​ចូរ​វិនាស​ដោយ​របស់​ស្អុយ​។​

​ចប់​ ​គូថ​បាណក​ជាតក​ ​ទី៧​។​


​កាម​នី​ត​ជាតក​ ​ទី៨​


 [​៣០៥​]​ ​(​ព្រះបាទ​ពារាណសី​ ​ត្រាស់​ថា​)​ ​យើង​ប្រាថ្នា​នូវ​ដែន​ ​ជា​ចន្លោះ​នៃ​ក្រុង​ទាំង​ ​៣​ ​គឺ​ដែន​បញ្ចាលៈ​ ​១​ ​កុរុ​ ​១​ ​កេក​កៈ​ ​១​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​ត្រូវការ​រាជសម្បត្តិ​ ​ក្នុង​ក្រុង​ទាំង​ ​៣​ ​នោះ​ ​ក្រៃលែង​ជាង​រាជសម្បត្តិ​ក្នុង​ក្រុង​ពា​ណ​សី​នោះ​ទៅទៀត​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​រក្សា​នូវ​យើង​ ​ដែល​កាម​នាំទៅ​ហើយ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់