​ឧបាហន​វគ្គ​ ​ទី៩​
​ឧបាហន​ជាតក​ ​ទី១​


 [​៣១១​]​ ​(​ទ្រ​ម័ក​ដំរី​ពោធិសត្វ​ ​ពោល​ថា​)​ ​ស្បែកជើង​ដែល​បុរស​ទិញ​ហើយ​ ​ដើម្បី​ប្រយោជន៍​ដោយ​សេចក្ដីសុខ​ ​ជា​ស្បែកជើង​ក្ដៅ​ហើយដោយ​កំ​ដៅ​ថ្ងៃ​ ​បៀតបៀន​ផ្ទៃ​ជើង​ ​គប្បី​នាំមក​នូវ​សេចក្ដីទុក្ខ​ ​គប្បី​ស៊ី​នូវ​ជើង​នៃ​បុរស​នោះ​ឯង​ ​មាន​ឧបមា​យ៉ាងណា​។​
 [​៣១២​]​ ​បុគ្គល​ណា​ ​កើត​ក្នុង​ត្រកូល​អាក្រក់​ ​ជា​អ្នក​មិន​ប្រសើរ​ ​បាន​រៀន​វិជ្ជា​ ​និង​សូត្រ​ ​(​អំពីសំណាក់​)​ ​នៃ​អ្នក​ទាំងឡាយ​ ​(​អាចារ្យ​)​ ​ហើយ​ ​រមែង​ស៊ី​នូវ​ខ្លួន​នោះ​ឯង​ ​ព្រោះ​វិជ្ជា​ ​និង​សូត្រ​ដែល​ខ្លួន​រៀន​ហើយ​ ​ក្នុង​សំណាក់​នៃ​អាចារ្យ​នោះ​ ​បុគ្គល​នោះ​ ​(​បណ្ឌិត​ពោល​ថា​)​ ​ជា​មនុស្ស​មិន​ប្រសើរ​ ​មាន​ឧបមា​ដោយ​ស្បែកជើង​ ​ដែល​ធ្វើ​មិនល្អ​ហើយ​ ​យ៉ាងនោះ​ដែរ​។​

​ចប់​ ​ឧបាហន​ជាតក​ ​ទី១​។​


​វីណា​ថូ​ណ​ជាតក​ ​ទី២​


 [​៣១៣​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​ប្រយោជន៍​នេះ​ ​នាង​គិតតែ​ម្នាក់ឯង​ ​បុរស​ពាល​ ​នាំ​នាង​ទៅ​មិនបាន​ ​ម្នាលនាង​ដ៏​ចំរើន​ ​ព្រោះថា​ ​នាង​មិន​គួរ​ដើម្បី​ទៅជាមួយ​នឹង​បុរស​គម​តឿ​ឡើយ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់