​[​៣១៤​]​ ​(​សេដ្ឋីធីតា​ ​ពោល​ថា​)​ ​ខ្ញុំ​សំគាល់​បុរស​គម​ ​ថា​ជា​បុរស​ឧសភៈ​ ​បាន​ប្រាថ្នា​ហើយ​ ​បុរស​គម​នេះ​ ​ដេក​រួញ​អង្កុញ​ ​ដូចជា​ពិណ​ដែល​មាន​ខ្សែ​ដាច់​។​

​ចប់​ ​វីណា​ថូ​ណ​ជាតក​ ​ទី២​។​


​វិ​ក​ណ្ណ​កជា​ត​ក​ ​ទី៣​


 [​៣១៥​]​ ​(​បុរស​អ្នកឲ្យ​បាយ​ត្រី​ ​ពោល​ថា​)​ ​ឯង​ប្រាថ្នា​ក្នុង​ទីណា​ប្រាកដ​ ​ចូរ​ទៅ​ក្នុង​ទីនោះ​ចុះ​ ​ឯង​ត្រូវ​ច្បូក​មុត​ហើយ​ ​ត្រង់​ទី​ជាទី​ស្លាប់​ ​ឯង​ជា​សត្វ​រលោរលាំ​ ​ដេញ​តាម​ចាប់​នូវ​ត្រី​ទាំងឡាយ​ ​ត្រូវ​គេ​សម្លាប់​ហើយដោយ​បាយ​ ​ព្រមទាំង​គ្រឿង​ប្រគំ​។​
 [​៣១៦​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​បុគ្គល​កាល​ប្រព្រឹត្តទៅ​តាម​លោកាមិសៈ​ ​ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​ ​រមែង​ក្ដៅក្រហាយ​ ​បុគ្គល​នោះ​ ​រមែង​ក្ដៅក្រហាយ​ក្នុង​កណ្តាល​ពួក​ញាតិ​ ​និង​សំឡាញ់​ ​បុគ្គល​នោះ​ ​ដូច​ក្រពើ​ដេញ​តាម​នូវ​ត្រី​ដូច្នោះ​។​

​ចប់​ ​វិ​ក​ណ្ណ​កជា​ត​ក​ ​ទី៣​។​

ថយ | ទំព័រទី ១២៤ | បន្ទាប់