​សាល​កជា​ត​ក​ ​ទី៩​


 [​៣៤៨​]​ ​(​ហ្ម​ពស់​ ​ពោល​ថា​)​ ​នែ​សាល​ក​វាន​រៈ​ ​អ្នក​ជាក់ជា​កូនប្រុស​តែមួយ​ ​(​នៃ​យើង​)​ ​មួយទៀត​ ​អ្នក​នឹង​បាន​ជាធំ​ក្នុង​ត្រកូល​របស់​យើង​ ​ចូរ​អ្នក​ចុះ​អំពី​ដើមឈើ​មក​ ​យើង​នឹង​ទៅផ្ទះ​ ​ក្នុង​កាល​ឥឡូវនេះ​។​
 [​៣៤៩​]​ ​(​ស្វា​ពោលតប​ថា​)​ ​ក្រែង​អ្នក​សម្គាល់​ខ្ញុំ​ថា​ជា​សត្វ​មាន​ហឫទ័យ​ល្អ​ ​តែ​អ្នកបៀតបៀន​ខ្ញុំ​ដោយ​បន្ទះ​ឫស្សី​ ​ខ្ញុំ​ត្រេកអរ​ក្នុង​ព្រៃស្វាយ​ ​ដែល​មាន​ផ្លែ​ទុំ​ ​អ្នក​ចូរ​ទៅផ្ទះ​តាម​សប្បាយ​ចុះ​។​

​ចប់​ ​សាល​កជា​ត​ក​ ​ទី៩​។​


​កបិ​ជាតក​ ​ទី១០​


 [​៣៥០​]​ ​(​តាបស​កុមារ​ ​ពោល​ថា​)​ ​ឥសី​អង្គ​នេះ​ ​ត្រេកអរ​ក្នុង​ការ​ស្ងប់​ ​និង​ការ​សង្រួម​ ​លោក​ត្រូវ​ភ័យ​អំពី​រងា​បៀតបៀន​ហើយ​ ​សូមឲ្យ​តាបស​នេះ​ ​ចូល​មកកាន់​ផ្ទះ​នេះ​ ​ដើម្បី​បន្ទោបង់​នូវ​ត្រជាក់​ ​និង​សេចក្ដី​ក្រវល់ក្រវាយ​ចេញ​ ​កុំ​ឲ្យ​មាន​សេសសល់​ឡើយ​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់